កម្ពុ​ជា​មាន​កំណើន​ទេសចរ​អន្តរជាតិ​៨៥០​ភាគរយ រយៈពេល​៩​ខែ​ដំបូង​ឆ្នាំ​២០២២ បើ​ធៀប​ឆ្នាំ​កន្លងទៅ​

2022/10/04 12:51:10 am        740

​ភ្នំពេញ​៖ វិស័យ​ទេសចរណ៍ នៅ​កម្ពុជា សម្រាប់​ឆ្នាំ ២០២២​នេះ គឺ​មាន​ការ​ងើប​ឡើងវិញ​គួរ​ឱ្យកត់សម្គាល់​។ ជាក់ស្ដែង​តាម​ទិន្នន័យ ក្នុង​ខែ​៩​ដំបូង​នេះ គឺ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​១.២៥​លាន​នាក់​។ ចំនួន​នេះ​គិត​ជា​កំណើន គឺ​ក​កើន​ចំនួន ៨៥០ ភាគរយ បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា​ក្នុង​ឆ្នាំ២០២១​។

​ការ​ងើប​ឡើងវិញ​នៃ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២២​នេះ កំពុង​មានការ​ងើបឡើង​វិញ​ល្អប្រសើរ ទោះ​បច្ចុប្បន្ន​វិបត្តិ​កូវីដ​ក្នុង​ពិភពលោក​នៅតែ​បន្ត​មាន និង​មានការ​កើន​ឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច និង​នយោបាយ​ជា​បន្តបន្ទាប់​។

​នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្នុង​ឱកាស​ប្រារព្ធ​ធ្វើ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធានបទ “​ការគិតគូរ​ឡើងវិញ​ពី​វិស័យ​ទេសចរណ៍​”​ដែល​រៀបចំ​នៅ​ថ្ងៃ​ទី៣​ ខែតុលា ឆ្នាំ​២០២២​នេះ​។​

​ឯកឧត្តម ​រដ្ឋមន្ត្រី​បន្តថា ជាក់ស្តែង រយៈពេល ៩ ខែ​ដំបូង ឆ្នាំ​២០២២ នេះ មាន​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ប្រមាណ​១,២៥ លាន​នាក់ កើនឡើង ៨៥០% ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១​។ ដោយឡែក ទេសចរ​ផ្ទៃក្នុង​សម្រាប់​រយៈពេល ៨ ខែដើមឆ្នាំ មាន​រហូតដល់ ៨.៥​លាន​នាក់ កើនឡើង ២៤៥% ក្នុងនោះ​ ទេសចរ​ជាតិ មាន​ប្រមាណ​៧.៦​លាន​នាក់ និង ទេសចរ​បរទេស​ផ្ទៃក្នុង ប្រមាណ ៨៧​ម៉ឺន​នាក់ កើន ២៥៣%។​

​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា លោក Harry Wang ហារី​វ៉ាង នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក UNWTO ក៏បាន​កោត​ស​សើរ និង​មើលឃើញ​ពី​ភាព​វិជ្ជមាន​ចំពោះ​កិច្ច​ខំ​ប្រឹងប្រែង​ស្ដារ​វិស័យ​ទេសចរ​ឡើងវិញ​របស់​កម្ពុជា​ផងដែរ​។

​ចំពោះ​ការជួយ​ឱ្យ​វិស័យ​ទេសចរណ៍​ន​កម្ពុជា ដំណើរការ​ឡើងវិញ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​កិច្ចការ​ជាច្រើន​។ ក្នុង​នោះ ​ក៏មាន​ការអនុម័ត​នូវ​សាច់ប្រាក់​ចំនួន ១៥០​លាន​ដុល្លារ ជា​ប្រាក់កម្ចី​ក្នុង​អាត្រា​ការប្រាក់​ពិសេស សម្រាប់​អ្នក​ប្រកប​របរ​ក្នុង​វិស័យ​ទេសចរណ៍​រៀបចំ​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​។

លើសពីនេះ ​រដ្ឋាភិបាល ក៏បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន ព្រលានយន្តហោះ​អន្តរជាតិ​នៅ​ខេត្តសៀមរាប ភ្នំពេញ កំពង់ផែ​ទេសចរណ៍​ខេត្តកំពត ដែល​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ នឹង​ជួយ​ទ្រទ្រង់​កំណើន​ទេសចរណ៍ នៅ​ថ្ងៃ​អនាគត​៕ អត្ថបទ​៖ គឹម​ហុក 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        89
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm