អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ប្រើ​គ្រឿងចក្រ​រំដោះ​ទឹកជំនន់​ពៅ​ទំនប់​អូរ​ខៃ​ដន​

2022/10/04 01:11:36 am        636

បន្ទាយមានជ័យ​៖ បន្ទាប់​មាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា បានធ្វើឱ្យ​បរិមាណ​ទឹក​នៅ​ទំនប់​អូរ​ខៃ​ដន​ហក់​ឡើង​ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ធ្វើ​កាយ​បើក​រំដោះ​ទឹក និង​បញ្ចៀស​ការ​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥​។​

​នៅ​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២២ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា យោងតាម​ស្ថានភាព​នា​រយ​:​ពេល​២​ថ្ងៃ​ចុងក្រោយ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ក្នុង​សង្កាត់​មួយចំនួន​ជិត​ព្រំដែន​កម្ពុជា​-​ថៃ និង​មានការ​ហក់​ឡើង​បរិមាណ​ទឹក​នៅ​ទំនប់​អូរ​ខៃ​ដន​ស្ថិតក្នុង​សង្កាត់​និម្មិត​។

​លោក អភិបាលក្រុង​ប៉ោយប៉ែត បន្តថា ភ្លាមៗ​បន្ទាប់​កម្រិត​ទឹក​ទំនប់​អូរ​ខៃ​ដន​ហក់​ឡើង អាជ្ញាធរ រួមជាមួយ​កងកម្លាំង​ចម្រុះ​បាន​នាំ​ច្រក​បាវ ដើម្បី​បញ្ចៀស​ទឹកជំនន់​ហូរ​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥​។

​លោកអភិបាលក្រុង​ប៉ោយប៉ែតបញ្ជាក់ថា ស្របពេល​បរិមាណ​ទឹក​ក្នុង​ទំនប់​អូរ​ខៃ​ដន​ហក់​ឡើង​នេះ អាជ្ញាធរ​បានសម្រេច​ប្រើប្រាស់​គ្រឿងចក្រ ដើម្បី​កាយ​បើកមុខ​រំដោះ​ទឹក ទៅ​ទីវាល​ផ្នែក​ខាងក្រោម​ដូចជា​ស្រុក​មង្គលបុរី និង​ក្រុង​សិរីសោភ័ណ​។

ជាមួយនឹង​ការរំដោះ​ទឹក​នេះ លោក​អភិបាលក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ផ្នែក​ខាងក្រោម​មេត្តា​ប្រុងប្រយ័ត្ន និង​ត្រូវ​រាយការណ៍​ជាបន្ទាន់​ក្នុងករណី​មាន​ផលប៉ះពាល់​ដល់ផ្ទះ​សម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​ប៉ោយប៉ែត មាន​សង្កាត់​បី​ដែល​រង​ផលប៉ះពាល់ ផ្ទះសម្បែង​ប្រជាពលរដ្ឋ ដូចជា សង្កាត់​អូរជ្រៅ សង្កាត់​ផ្សារកណ្តាល និង​សង្កាត់​ប៉ោយប៉ែត ខណ​:​ប្រជាពលរដ្ឋ​រស់នៅ​លើ​ទីទួល​សុ​វិ​ត្ថ​ភាព​មាន​ជាង​១០០​គ្រួសារ​។

​គិត​ត្រឹម​ថ្ងៃនេះ ខេត្តបន្ទាយមានជ័យ​មាន​ក្រុង និង​ស្រុក​ចំនួន​៦ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹក​ជន​ន់ ដោយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​៨​ពាន់​គ្រួសារ ឃើញថា​ស្រុក​ព្រះ​នេត្រ​មាន​ប្រជាពលរដ្ឋ​ច្រើនជាងគេ​៕​អត្ថបទ​៖ សេក ឧ​ត្ត​ម​

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm