អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ពង្រឹង​វិធានការ​បង្ការ​កូ​វីដ នៅ​ចំណុច​ព្រំប្រទល់​ខេត្ត​

2021/04/27 09:59:58 am        24

មណ្ឌលគិរី​៖ អាជ្ញាធរ​ខេត្ត ​បាន​ចុះ​ត្រួតពិនិត្យ និង​ដាក់​កម្លាំង​សមត្ថកិច្ច​តាម​គោលដៅ​សំខាន់ៗ​ចំនួន​២ នៅ​ស្រុក​កោះ​ញែក និង​ស្រុក​កែវ​សីមា ដើម្បី​ហាមឃាត់​ប្រជាពលរដ្ឋ​ចល័ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ផ្សេងទៀត ក្រោយ​មាន​សេចក្តី​សម្រេច​ពី​រាជរដ្ឋាភិបាល ​ក្នុងការ​ហាមឃាត់​ការធ្វើដំណើរ ​និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍​នៅ​ទូទាំងប្រទេស​ជា​បណ្ដោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​covid19​។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី មានប្រសាសន៍ថា ការ​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ចេញ​ចូល​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ជា​បណ្ដោះអាសន្ន សម្រាប់​រយៈពេល ១៤ថ្ងៃ​គិត​ចាប់ពី​ម៉ោង​០០​ថ្ងៃទី០៧ ដល់​ថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២១​ ក្នុង​គោលបំណង​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ covid 19 ពី​ភូមិសាស្ត្រ​នៃ​ខេត្ត​មួយ​ទៅ​ភូមិ​សាសន៍​នៅ​ខេត្ត​មួយទៀត​។

ឯកឧត្ដម​បន្តថា ក្នុងករណី​នៃ​បម្រាម​នេះ​ក៏បាន​បិទ​នូវ​ទីតាំង​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្ត​ផងដែរ ប៉ុន្តែ​ ចំពោះ​អាហារដ្ឋាន​និង​ភោជនីយដ្ឋាន មិន​តម្រូវ​ឱ្យ​បិទ​ទាំងស្រុង​នោះទេ ប៉ុន្តែ ​ត្រូវ​បង្កើន​នូវ​វិធានការ​ការពារ ស្របតាម​គោល​ការណ៍​របស់​ក្រសួងសុខាភិបាល​។ ឯកឧត្ដម​បញ្ជាក់ថា ថ្វីត្បិតតែ​នៅ​ខេត្ត​នេះ​មិន​ទាន់មាន​ករណី​វិជ្ជមាន covid-19 ក៏ពិតមែន ប៉ុន្តែ​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ជាពិសេស​មន្ត្រី​ជំនាញ​សុខាភិបាល បាន​យកចិត្តទុកដាក់​រឹតបន្តឹង វិធានការ​សុខាភិបាល​ជាប់​ជាប្រចាំ​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​មន្ត្រី​កងកម្លាំង​ដែល​ប្រចាំការ នៅតាម​គោលដៅ​សំខាន់​ចំនួន​ពីរ​ដែលជា​ច្រកចេញ​ចូលក្នុង​ខេត្តមណ្ឌលគិរី​ក្នុងនោះ​រួមមាន ច្រក​ព្រំប្រទល់​ខេត្តរតនគិរី​ ស្ថិតក្នុង​ស្រុក​កោះ​ញែក ច្រក​ព្រំប្រទល់​ជាប់​ខេត្តក្រចេះ​ស្រុក​កែវ​សីមា អាជ្ញាធរខេត្ត​បាន​ឧបត្ថម្ភ​នូវ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន ដល់​កងកម្លាំង​ដែល​ប្រចាំការ​នៅ​ទីនោះ ដើម្បី​ឃ្លាំមើល​អំពី​ការ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​និង​ការហាមឃាត់​នូវ​ករណី​សង្ស័យ​ដើម្បី​យក​អ្នកដំណើរ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក៕ អត្ថបទ​៖ អ៊ិត ភីរុន​

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        73
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        69
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm