កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់​ជាង ២០០​នាក់​ចូលរួម​ប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០២២

2022/10/04 04:44:52 pm        68

​ស្ប៉េ​ស្យា​ល់៖ គណៈកម្មាធិការ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា កាលពី​ថ្ងៃទី​០៣ ខែតុលា​ម្សិលមិញបានរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិឆ្នាំ​២០២២ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាលនៅ​ទីលាន​ T Soccer ​ដោយមាន​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ជនពិការ​ខ្សោយ​សតិ​បញ្ញា​ជាង ២០០​នាក់​ចូលរួម។​

​ការប្រកួត​នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម សែម សុខា​ ​រដ្ឋលេខាធិការក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ សម្បទា និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ហើយ​ឯកឧត្តម​បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​គ្រប់ភាគី​ពាក់ព័ន្ធដែល​បាន​ខិតខំ​បញ្ជូន​កីឡាករ​-​កីឡាការិនី​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះ។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់ថា ការប្រកួត​នេះឆ្លើយតប​នឹង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ពិសេស​ការលើកកម្ពស់​ដល់​ជនពិការ និង​ក្រុមគ្រួសារ​ទទួលបាន​នូវ​គុណភាព​ជីវិត​ល្អប្រសើរ គ្មាន​ការរើសអើង ទទួលបាន​សេវា​សង្គម និង​សេវាសាធារណៈប្រកបដោយ​គុណភាព រួមទាំង​ជំរុញ​ឲ្យ​ជន​មាន​ពិការភាព​បាន​ចូលរួម​គ្រប់​សកម្មភាព​ក្នុងសង្គម​ទៀតផង ពិសេស​សកម្មភាព​កីឡា​ផ្ទាល់​តែម្ដង។​ ​លោក ឃ្លាំង ច​ន្ធូ អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ការរៀបចំ​ការប្រកួត​កីឡា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ថ្នាក់ជាតិ និង​កម្មវិធី​អប់រំ​សុខភាព​អាណា​ព្យ​បាល​ប្រចាំឆ្នាំ​២០២២ នេះធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី មកពី​គ្រប់​រាជធានី​-​ខេត្ត​បាន​ជួបជុំគ្នា លេង​កីឡា ដើម្បី​ចែករំលែក​​បទពិសោធន៍ ភាពសប្បាយ​រីករាយ​​រវាង​កីឡាករ កីឡាការិនី​​ខ្សោយបញ្ញា ជាពិសេស​ក៏មាន​លោក​វេជ្ជបណ្ឌិតចូលរួម​ធ្វើការ​ណែនាំអប់រំ​ពី​របៀប​តំហែទាំ​សុខភាព ក្នុងការ​រស់នៅ​ប្រចាំថ្ងៃ​របស់​អាណាព្យាបាល និង​កីឡាករ​-​កីឡាការិនី​ខ្សោយ​បញ្ញា​ទាំងអស់​ផងដែរ​។​

​ចំពោះ​ការប្រកួត​រយៈពេល ១​ថ្ងៃនេះគឺមាន​កីឡាករ​-​កីឡាការិនី​ស្ប៉េ​ស្យា​ល់ និង​អាណាព្យាបាល​ចូលរួម​សរុប ២១៩នាក់មកពី ១៥​រាជធានី​-​ខេត្តដែល​ធ្វើការ​ប្រកួត​លើ ៣​ប្រភេទ​កីឡារួមមាន​កីឡាអត្តពលកម្ម ៣​វិញ្ញាសា​, កីឡាបាល់ទាត់ ៥​នាក់​ម្ខាង និង​កីឡា​ប៉ូល​មាន ២​វិញ្ញាសាគឺ ១​នាក់ទល់ ១​នាក់ និង ២​នាក់ទល់ ២​នាក់។​ ​លោក ឃ្លាំង ច​ន្ធូ បន្ថែមថា ការប្រកួត​នេះ​​មិនមែន​ដើម្បី​ជ័យជំនះ​តែ​ម្យ៉ាង​នោះទេ គឺ​ដើម្បី​មិត្តភាព សាមគ្គីភាព បំបាត់​ការរើសអើង និង​ផ្តល់ឱកាស​ចូលរួម​សកម្មភាព​ក្នុងសង្គម តាមរយៈ​វិស័យ​កីឡា ស្របតាម​ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក​ក្នុង​តំបន់ និង​ពិភពលោក និង​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ពិសេស​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​សិ​ទ្ធ​ជនពិការ ក្នុងនោះ​វិស័យ​កីឡា​ជនពិការក៏ត្រូវ​បាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ​ជំរុញ​លើកស្ទួយ​ឥតឈប់ឈរ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm