កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​រំលង​ប្រទេស​ជប៉ុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក

2022/10/04 04:52:17 pm        633

​កូរ៉េខាងជើង៖ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក ១​គ្រាប់​រំលង​ប្រទេស​ជប៉ុន ដែល​ជា​ការ​បាញ់​លើក​ទី​៥ ​ក្នុង​រយៈពេល​ ១០​ថ្ងៃ ស្រប​ពេល​មានការ​រំពឹង​ទុក​ថា ប្រទេស​នេះ​កំពុង​ត្រៀម​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៥​ឆ្នាំ​។

​មី​ស៊ី​ល​ដែល​ត្រូវ​បាន​តាមដាន​ដោយ​ឆ្មាំសមុទ្រ​ជប៉ុន និង​នាយសេនាធិការ​ចម្រុះ​របស់​កូរ៉េខាងត្បូង បាន​ជំរុញ​ឲ្យ​ចេញ​ស៊ី​រ៉ែ​ន​ព្រមាន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ភាគ​ខាងជើង ដោយ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ សេវា​រថភ្លើង​សាធារ​ណៈ​នៅ​ក្នុង​កោះ Hokkaido ភាគ​ឦសាន និង​តំបន់ Aomori ត្រូវ​បាន​ផ្អាក​បណ្ដោះអាសន្ន​។​ សារព័ត៌មាន Yonhap បាន​រាយការណ៍​ថា លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Fumio Kishida បាន​ថ្កោលទោស​នូវ​អ្វីដែល​លោក​បាន​ហៅថា ​ជា​ទង្វើ​សា​ហាវ​ឃោរឃៅ ខណៈ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk-yeol បាន​ព្រមាន​ពី​ការ​ឆ្លើយ​តប​ប្រកបដោយ​ការ​តាំង​ចិត្ត​ខ្ពស់ ​ក្រោយ​ការ​បាញ់​សាកល្បង​នេះ​។

​មេដឹកនាំ​ទាំង​២ ​បាន​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​នេះ​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ជប៉ុន NHK បាន​និយាយ​ថា មី​ស៊ី​ល​នេះ​បាន​ហោះ​ចម្ងាយ ៤,០០០​គីឡូម៉ែត្រ​ ឡើង​ដល់​រយៈកម្ពស់ ១​,០០០​គីឡូម៉ែត្រ មុន​ធ្លាក់​ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក ក្រោយ​ហោះ​ឡើងលើ​អាកាស​រយៈពេល​ ២២​នាទី​។ មី​ស៊ី​ល​នេះ​ត្រូវ​បាន​បាញ់​ចេញពី​ភាគ​ខាងជើង​ជិត​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        40
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        67
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        88

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm