នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អំពាវនាវ​ឱ្យ​កងកម្លាំង​នគរបាល​ក្នុង​ខេត្តស្ទឹងត្រែង​ចាក់​វ៉ាក់សាំង​

2021/04/27 09:59:58 am        21

ស្ទឹងត្រែង៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អំពាវនាវ​ឱ្យ​កងកម្លាំង​នគរបាល ទាំងអស់​នៅក្នុង​ខេត្តស្ទឹងត្រែង ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​ឆ្លង​រីក​រាលដាល​ចូលដល់ ក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ូ សា​គុណ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាងឱ្យ​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៧០១ និង​ប្រគល់ជូន​នូវ​អគារ​មួយ​ខ្នង សាលប្រជុំ​មួយ ថវិកា និង​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន​ផងដែរ​។​

​នាយ​ឧត្ដមសេនីយ៍ ហ៊ូ សា​គុណ បាន​លើកឡើងថា បច្ចុប្បន្ន ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែល​បាន​ឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍ ដូចនេះ​កងកម្លាំង​ទាំងអស់ ត្រូវ​ចូលរួម អនុវត្តតាម​វិធាន​ណែនាំ របស់​ក្រសួងសុខាភិបាល និង​ត្រូវ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់​គ្នា ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។

​នាយ​ឧត្ដមសេនីយ៍ បាន​ពាំនាំ​ការ​នូវ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ពី​នាយ​ឧត្ដមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ដល់​កងកម្លាំង ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន​ទាំងអស់ នៃ​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង និង​បាន​ជំ​រុញឱ្យ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​កាតព្វកិច្ច ការពារ​បូរណភាព​ទឹកដី​ជូន​ជាតិ មាតុភូមិ ពិសេស​ការពារ​ទប់ស្កាត់​នូវ​រាល់​សកម្មភាព​បទល្មើស​ឆ្លងដែន​នានា​។​

​អំណោយ​របស់​នាយ​ឧត្ដមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់ កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៧០១ មានដូចជា អគារ​ទីបញ្ជាកា​វរ​សេនា​តូច លេខ​៧០១ មួយ​ខ្នង​៥​បន្ទប់ សាលប្រជុំ​មួយ ថវិកា អង្ករ គ្រឿងឧបភោគ​បរិភោគ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​បង្ការ​ទប់ ស្កាត់​ការឆ្លង​កូ​វីដ​-១៩​ផងដែរ​៕ ​អត្ថបទ​៖ មាស ផល្លា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm