ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចប់​រដូវ​កាល ២០២២ នេះ​

2022/10/04 06:11:07 pm        182

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Gonzalo Higuain បានសំរេច​ចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ដំណាច់​រដូវ​កាល ២០២២ នៃ​ក្របខណ្ឌ​អាមេរិក Major League Soccer ជាមួយ​ក្លិប​ Inter Miami​។ ​​កីឡាករ​វ័យ ៣៤ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់ Inter Miami កាលពី​ឆ្នាំ២០២០ និង​សង្ឃឹមថា​អាចជួយ​ក្រុម​ឡើងដល់​វគ្គ Play-Off ក្នុង​រដូវ​កាល​ចុងក្រោយ​នៃ​អាជីព​របស់ខ្លួន​។

​​Higuain ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​ធំៗ​ជាច្រើន​នៅ​អឺរ៉ុប​ដូចជា Real Madrid, Napoli និង Juventus ក៏ដូចជា​ធ្លាប់​ចំណាយពេល​ខ្ចី​ជើង​នៅ AC Milan និង Chelsea ផងដែរ​។ ​​Gonzalo Higuain បានប្រកាស​ពី​គំរោង​ចូលនិវត្តន៍​របស់ខ្លួន​ទាំង​ទឹកភ្នែក អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ Inter Miami ដោយ​និយាយថា វា​ដល់​ពេលដែល​ត្រូវ​និយាយ​ពាក្យ​លា​ពី​អាជីព​មួយ​នេះហើយ រឿង​អាក្រក់ រឿង​ល្អ បានកើត​ឡើង​ក្នុង​រយៈពេល​កន្លងមក​ដែល​ធ្វើ​ឱ្យគេ​មិនអាច​បំភ្លេចបាន និង​អរគុណ​អ្នក​រាល់គ្នា​សម្រាប់​ការគាំទ្រ​។

​​សូម​បញ្ជាក់ថា Gonzalo Higuain បានបង្ហាញ​ខ្លួន​សរុប ៧៥លើក​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​ស៊ុត​បញ្ចូល​ទី​បាន ៣១គ្រាប់ ជួយ​ក្រុម​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ World Cup 2014 នៅ​ប្រេ​ស៊ី​ល​ចាញ់​អាល្លឺម៉ង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ និងឡើង​វគ្គ ផ្តាច់ព្រ័ត្រ Copa America នៅ​ឆ្នាំ២០១៥​។ ​​ជាមួយ​ក្លិប​អាជីព Higuain ស៊ុត​បញ្ចូល​ទី​សរុប ៣៣៣គ្រាប់ ១១៣បាល់ បញ្ជូន​ក្នុងការ​បង្ហាញខ្លួន​សរុប ៧០៧ប្រកួត ដោយ​ក្នុងចំណោម ៣៣៣គ្រាប់​នោះ​មាន ១២១គ្រាប់​ជាមួយ Real Madrid នៃ​ការ​បង្ហាញខ្លួន ២៦៤ប្រកួត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        168
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        175
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm