អាមេរិក​នឹង​បញ្ជូន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ចល័ត​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ជា​កញ្ចប់​ជំនួយ​ ៦២៥​លាន​ដុល្លារ

2022/10/04 06:39:55 pm        454

​អាមេរិក៖ កញ្ចប់​ជំនួយ​សន្តិសុខ​បន្ទាប់​របស់​រដ្ឋបាល​លោក Joe Biden សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ត្រូវ​បាន​គេ​រំពឹង​ថានឹង​រួមបញ្ចូល​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​សមត្ថភាព​ខ្ពស់ ​(HIMARS) ​ចំនួន ៤​គ្រឿង, គ្រាប់រំសេវ, គ្រាប់មីន និង​រថយន្ត​ប្រឆាំង​គ្រាប់មីន ជា​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ៦២៥​លាន​ដុល្លារ​អាមេរិក​។

​កញ្ចប់​ជំនួយ​នេះ​ត្រូវ​បាន​គេ​រំពឹងថា​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ ដែលជា​កញ្ចប់​ជំនួយ​ដំបូង​ចាប់​តាំង​ពី​រុស្ស៊ី​ប្រកាស​ដាក់បញ្ចូល​ជា​ឧប​សម្ព័ន្ធ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។​ ការប្រកាស​ដាក់បញ្ចូល​ជា​ឧបសម្ព័ន្ធ​របស់​រុស្ស៊ី​បាន​ធ្វើតាម​អ្វីដែល​ខ្លួន​ចាត់ទុកថា​ ជាការ​បោះឆ្នោត​ប្រជាមតិ​ក្នុង​តំបន់​របស់​អ៊ុយ​ក្រែ​ន ​ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់​។ រដ្ឋាភិបាល​ប្រទេសលោកខាងលិច និង​ទីក្រុង Kyiv បាន​និយាយថា ការបោះឆ្នោត​នេះ​បាន​បំពាន​ច្បាប់​អន្តរជាតិ ហើយ​ជាការ​បង្ខិតបង្ខំ​។​

​ប្រព័ន្ធ​បាញ់​រ៉ុក្កែត HIMARS ទាំង​ ៤​គ្រឿង និង​គ្រាប់​រ៉ុក្កែត​ដែល​ពាក់ព័ន្ធ យានយន្ត​ប្រឆាំង​គ្រាប់មីន​ចំនួន ២០០​​គ្រឿង, គ្រាប់កាំភ្លើង​សម្រាប់​កាំភ្លើង​ធំ និង​គ្រាប់មីន​អាច​បញ្ជូនទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។ នេះ​គឺជា​កញ្ចប់​ជំនួយ​ដំបូង​នៃ​ឆ្នាំសារពើពន្ធ​ឆ្នាំ២០២៣ របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​។​ កាលពី​សប្តាហ៍​មុន សហរដ្ឋអាមេរិកបាន​បង្ហាញ​កញ្ចប់​ជំនួយ​សព្វាវុធ​ចំនួន ១.១ពាន់​លាន​ដុល្លារ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រួមមាន​ប្រព័ន្ធ​បាញ់​គ្រាប់​រ៉ុក្កែត​ HIMARS ចំនួន ១៨គ្រឿងរួមជាមួយ​គ្រាប់រំសេវ យាន​ដ្រូ​ន និង​ប្រព័ន្ធ​រ៉ា​ដា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        120
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm