ជើងហោះហើរកម្ពុជា-ចិន មានការកើនឡើង ខណៈរុញច្រានជើងហោះហើរកម្ពុជាកើនដល់៣៣ភាគរយ

2022/10/04 06:45:31 pm        474

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសចិនជាង១០ក្រុមហ៊ុន ដែលបានដាក់ពាក្យ​ស្នើបើក​ជើងហោះហើរត្រង់មកកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២២ មកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចិនទាំងនោះ ចាប់ផ្តើមមានជើងហោះហើរពីចិនមកកម្ពុជាជាបណ្តើរៗហើយ និង​បានរុញច្រានឱ្យចំនួនជើងហោះហើរកម្ពុជា ក្នុងរយៈពេល៩ខែមានកំណើនដល់៣៣% នៃជើងហោះហើរសរុបឆ្នាំ២០១៩។

បើតាមឯកឧត្តម ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់BTV នៅថ្ងៃទី៤ ខែតុលានេះថា ​ចាប់តាំងពីពាក់កណ្តាលខែកញ្ញាឆ្នាំ២០២២នេះ ក្រុមហ៊ុន​អាកាសចរណ៍របស់ប្រទេសចិនមួយចំនួន បានបើកជើងហោះហើរត្រង់​ទៅមកពីបណ្តា​ខេត្ត​ចំនួន៨នៅប្រទេសចិន មកកាន់កម្ពុជា បានចំនួន៣០ជើងក្នុងមួយសប្តាហ៍ ហើយការមាន​ជើង​ហោះហើរ​ត្រង់កម្ពុជាចិននេះ​ បានធ្វើឡើងក្នុងខណៈរដ្ឋាភិបាលចិន កំពុង​បន្ធូរបន្ថយ​លក្ខខ័ណ្ឌ​រឹត បន្តឹង​គោលនយោបាយ Zero Covidនៅក្នុងប្រទេសចិន។

ឯកឧត្តម ជា អូន ប៉ាន់ប្រមាណថា ក្នុងខែកញ្ញានេះ ​ចំនួនជើងហោះហើរសរុបមានកំណើន​ប្រមាណ ៣៣%នៃចំនួនជើងហោះហើរសរុប​ ១០ម៉ឺន៤៧៧០ជើងក្នុងឆ្នាំ២០១៩នោះ ក្នុងនោះ អ្នកដំណើរ​អន្តរជាតិមកកម្ពុជា ​នឹងមានកំណើន២៦%បន្ថែមទៀត ​ហើយក្រៅពីនេះជាចំនួនជើងហោះហើរ​យន្តហោះដឹកទំនិញ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ​នៅថ្ងៃស្អែកនេះ នឹងចេញផ្សាយតួលេខផ្លូវការ​នៃ​អ្នកដំណើរ​អន្តរជាតិមកកម្ពុជាសរុប​ ប៉ុន្តែបើតាមតួលេខដែលក្រសួងទេសចរណ៍ប្រមូល​បានមក​ពី​តាមបណ្តាច្រកទា្វរអន្តរជាតិផ្លូវអាកាស​ ផ្លូវគោក​ និងផ្លូវទឹក​ ចំនួន២៦ច្រកទ្វារអន្តរជាតិ បានឲ្យ​ដឹងជា​បណ្តោះអាសន្នថា​ ក្នុងរយៈពេល៩ ខែឆ្នាំ២០២២ ​ទូទាំងប្រទេសទទួលអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះអ្នកដំណើរអន្តរជាតិ​ចូល​កម្ពុជា​តាមច្រកទ្វារអន្តរជាតិផ្លូវគោកមានចំនួនច្រើនជាងគេ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        101
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        148
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm