នាយករដ្ឋមន្រ្តីគុយបា នឹងផ្តើមបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ខែតុលា

2022/10/04 07:08:41 pm        408

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងផ្តើមទស្សនកិច្ចនៅកម្ពុជា​រយៈពេល​បីថ្ងៃ​គឺចាប់ពីថ្ងៃទី៤ ​ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការទ្វេភាគី ​រវាងកម្ពុជា ​និងគុយបាឲ្យកាន់តែល្អប្រសើបន្ថែមទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលទូរទស្សន៍BTVទទួលបាននាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តបតាម​ការ​អញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រ​កម្ពុជាលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋគុយបា នឹងដឹកនាំ​គណៈប្រតិភូជាន់​ខ្ពស់​មក​បំពេញទស្សនកិច្ច​ ផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០២២នេះ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងអំឡុងទស្សនកិច្ច លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូល ក្រាបបង្គំគាល់ ​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ​នៅព្រះបរមរាជវាំង។

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ ​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ​និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា លោកនាយករដ្ឋមន្រ្តី ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្រោយជំនួប​ពិភាក្សាទ្វេភាគី នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះ ហត្ថលេខាលើ​ឯកសារមួយចំនួន​ ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត​ ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ​ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ​ក៏នឹងអញ្ជើញដាក់កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ ​នៅវិមានឯករាជ​ និងមណ្ឌល ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ​អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

តាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់បន្ថែមទៀតថា ​ដំណើរទស្សនកិច្ចរបស់លោក​ ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង​ និងប្រកប​ដោយមិត្តភាបរវាងកម្ពុជា និង​គុយបា ក៏ដូចជានឹង​គូស​បញ្ជាក់​ពី​តម្រូវការក្នុងការពង្រឹង ​និង​ពង្រីកបន្ថែមទៀតនូវកិច្ច​សហប្រតិបត្តិការ ​ដើម្បី​ផលប្រយោជន៍កាន់​តែប្រសើរសម្រាប់ប្រទេស ​និងប្រជាជនទាំងពីរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm        2
សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        95
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm