ប្រតិបត្តិករទេសចរណ៍ជឿជាក់ថា នឹងមានកំណើនទេសចរបរទេស ក្រោយដកចេញរនាំងរឹតត្បិត

2022/10/04 07:19:25 pm        786

ភ្នំពេញ៖ ប្រតិបត្តិករធ្វើការក្នុងវិស័យទេសចរណ៍ សុទ្ធតែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះការសម្រេចថ្មី របស់រដ្ឋាភិបាល​ដោយលុបចោល​រនាំង​រឹតត្បិត​ទាំងអស់ ​ចំពោះការធ្វើដំណើរចូលមកកម្ពុជា។ ពួកគាត់ជឿជាក់ថា ​ការ​សម្រេចថ្មីរបស់រដ្ឋាភិបាល ​គឺនឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសកាន់តែ​ច្រើនចូលមកកម្ពុជា​ ខណៈរដូវភ្ញៀវទេសចរច្រើន ​នឹងចូលមកដល់ក្នុងខែ វិច្ឆិកាខាងមុខ។

រាជរដ្ឋាភិបាលកម្ពុជាទើបសម្រេចថ្មី ដោយ​ដក​ចេញ​រនាំង​រឹតត្បិត​ការធ្វើដំណើរចូល​មកកម្ពុជា​ទាំង​អស់ ​ពោល​គឺលែងតម្រូវឱ្យ ​បង្ហាញលិខិត​បញ្ជាក់សុខភាព លែងតម្រូវឱ្យបង្ហាញលិខិតចាក់វ៉ាក់​សាំងជាដើម។ ​ការសម្រេចថ្មីនេះ ​គឺទទួលបានការគាំទ្រ ​ពីប្រតិបត្តិករដែលធ្វើការក្នុង​វិស័យ​ទេសចរណ៍។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា​ បានលើកឡើងថា នេះជាការ​សម្រេច​ដែលមិនយឺតពេលវេលានោះទេ ​ទោះរដូវភ្ញៀវច្រើនចូលមកដល់ក្នុង​ខែ វិច្ឆិកា​ក្ដី ។ លោក បន្តថា កន្លងមកកម្ពុជាក៏បានបើកទទួលភ្ញៀវទេសចរអន្តរជាតិទូលំទូលាយ ខណៈបណ្ដា​ប្រទេស​ជាច្រើននៅតែបន្តការ​រឹតត្បិត​ចំពោះការធ្វើដំណើរចូលប្រទេសខ្លួន។ ​សម្រាប់​ប្រជាពលរដ្ឋ​ដែលប្រកបរបរ ​កង់បី ​ដឹកភ្ញៀវទេសចរបរទេសវិញ ​ពួកគាត់​ទទួល​បានការដឹកភ្ញៀវរៀងរាល់ថ្ងៃ ក្នុង​ពេលបច្ចុប្បន្ន។

ក្រោយទទួល​បាន​ដំណឹង​ពីការដកចេញការរឹតត្បិត​ចំពោះការ​ធ្វើ​ដំណើរ​ចូល​មកកម្ពុជា​បន្ថែម​ទៀតនេះ ​ពួកគាត់កាន់តែសប្បាយចិត្ត ​ដោយពួកគាត់ជឿជាក់ថា ​នឹង​មានភ្ញៀវទេសចរ​បរទេស​កាន់តែច្រើនចូលមកកម្ពុជា​ ដែលនឹងធ្វើឱ្យជីវភាពពួកគាត់កាន់តែប្រសើរ។

សម្រាប់លោក Nik Zarza ជាភ្ញៀវទេសចរជនជាតិអង់គ្លេស​ ដែលធ្វើដំណើរកំសាន្តមកកម្ពុជា ជា​លើកដំបូង ក៏បង្ហាញការ​គាំទ្រ​ចំពោះការសម្រេចរបស់រដ្ឋាភិបាល​កម្ពុជា ក្នុងការដកចេញ​ការ​រឹតត្បិត​ទាំងអស់ផងដែរ។ លោកថា ការសម្រេចនេះ ​គឺជាការផ្ដល់ភាពងាយស្រួលសម្រាប់ភ្ញៀវបរទេស ក្នុងការចូលមកទស្សនាកម្ពុជា។

សម្រាប់វិស័យទេសចរណ៍ក្នុងឆ្នាំ​ ២០២២នេះ ​គឺមានការងើបឡើងវិញល្អប្រសើរ តាមរយៈកំណើន​ភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ។ ជាក់ស្ដែង​ តាម​ទិន្នន័យ ក្នុង៩ខែដំបូងនេះ គឺ​កម្ពុជា​ទទួលបានភ្ញៀវ​ទេសចរ​អន្តរជាតិចំនួន១.២៥លាននាក់។ ​ចំនួននេះមានការកើនចំនួន៨៥០ ភាគរយ បើធៀប​នឹងពេល​វេលាដូចគ្នាក្នុងឆ្នាំ២០២១​ ដែលរងការប៉ះពាល់ដោយសារវិបត្តិកូវីដ១៩៕ អត្ថបទ៖ គឹមហុក


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        39
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm