គ្រួសារ​បាល់ទាត់ព្រះខ័ន​រាជ​ស្វាយរៀងប្រមូល​ថវិកា​ជួយ Booysen Shane ជាង ២,០០០​ដុល្លារ​

2021/04/27 09:59:58 am        257

​បាល់ទាត់៖ ក្រោយ​ទទួល​បាន​ដំណឹង​កីឡាករ Booysen Shane មាន​ជំងឺ​ស្ទះ​សរសៃ​ឈាម​កាលពី​ថ្មីៗ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀងក្រោម​ការ​ផ្ដួចផ្ដើម ​រប​ស់​ប្រធាន​ក្លិប​ឯកឧត្ដម ឌី វិជ្ជា បាន​រួម​គ្នា​ជា​មូលនិធិ​បាន​ថវិកា​ចំនួន ២,៣៨៤​ដុល្លារ សម្រាប់​ជួយ​សម្រាល​ថ្ងៃ​ព្យាបាល​របស់​ខ្សែប្រយុទ្ធ​ក្លិប​នគរបាល​ជាតិ និង​ជា​អតីត​សមាជិក​ក្លិប​របស់​ខ្លួន​នេះ។​

​តាម​ការ​បញ្ជា​ក់​លើ​បណ្ដាញ​សង្គម​ របស់​ក្លិប​ជើងឯក​រង​ឆ្នាំ​ចាស់​នេះ​បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​ជា​អំណោយ​ជួយ​ដល់​ខ្សែប្រយុទ្ធ​សញ្ជាតិ​អាហ្វ្រិក​ខាងត្បូង​នេះ រួមមាន​ថវិកា​ផ្ទាល់ខ្លួន​របស់​ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ចំនួន ១,០០០​ដុល្លារ​, លោក រិ​ទ្ធ ឌី​កា នាយក​បច្ចេកទេស​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ៥០០​ដុល្លារ ព្រមទាំង​កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន ៨៨៤​ដុល្លារ។​ ​ជាមួយ​សកម្មភាព​មនុ​ស្ស​ធម៌​ របស់​គ្រួសារ​បាល់ទាត់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវបាន​លោក សារ៉េត ស៊ីដន អ្នកចាត់ការ​ទូទៅ​ក្លិប​នគរបាល​ជាតិ ក្នុងនាម​តំណាង​ប្រធាន​ក្លិប​ឯកឧត្តម ជួន ណា​រិន្ទ បាន​សម្ដែង​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា រួមទាំង​ថ្នាក់ដឹកនាំ កីឡាករ និង​បុគ្គលិក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​បាន​ជួយឧបត្ថម្ភ​ដល់​កីឡាករ Booysen Shane សម្រាប់​ជួយ​សម្រួល​ដល់​ការ​ព្យាបាល​របស់​គេ។​

​ទន្ទឹម​ជាមួយគ្នា​លោក​បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះស្ថានភាព​ជំងឺ​របស់ Booysen Shane គឺ​បាន​ល្អ​ប្រសើរ​ច្រើន​ហើយ ពិសេស​ដោយមាន​ការ​តាម​ដាន និង​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​ឯកឧត្ដម ជួន ណា​រិន្ទ ព្រមទាំង​ក្រុម​វេជ្ជបណ្ឌិត Booysen ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​ហើយ ប៉ុន្តែ​ត្រូវ​បន្ដ​តាមដាន និង​ប្រមូល​កម្លាំង​យ៉ាង​ហោច ៣​សប្ដាហ៍​ទៀត ប្រសិន​ស្ថានភាព​កម្លាំង​របស់​ខ្សែប្រយុទ្ធ​ស្នូល​រូប​នេះ​ធម្មតា​វិញ Booysen នឹង​អាច​ត្រទ្បប់​មក​ចូល​ហ្វឹកហាត់​វិញ​ជា​ធម្មតា។​ ​គួរ​ដឹង​ថា អតីត​សមាជិក​ក្លិប​ភ្នំពេញ​ក្រោ​ន ណាហ្គា​វើ​ល​ដ៏ និង​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ មាន​អាការៈ​មិន​ស្រួលខ្លួនតាំងពី​យប់​ថ្ងៃ​ទី​០១-​មេសា ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។ បន្ទាប់ពី​មានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ ទើប​ឲ្យ​ស្ថានភាព​ជំងឺ​របស់​គេ​បាន​ប្រសើរ​ឡើង​រៀងរាល់ថ្ងៃ រហូត​បាន​ចេញ​ទៅផ្ទះ​វិញ ហើយ​ជាមួយគ្នា​នោះគ្រួសារ​បាល់ទាត់​ក្លិប​នគរបាល​ជាតិ​ផ្ទាល់ ក៏បាន​ប្រមូល​ជា​មូលនិធិ​ជួយ​ដល់ Booysen Shane ចំនួន ២,៣៦៥​ដុល្លារ​ផង​ដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        79
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        99
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm