​ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ស្នើដល់ពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ខណ:ទឹកជំនន់នៅបន្ទាយមានជ័យហក់ឡេីង

2022/10/04 11:00:47 pm        87

បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានស្នេីដល់ប្រជាពលរដ្ឋឱ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាទឹកជំនន់​ដែលបន្តហក់​​ឡេីងតាម​បណ្តាក្រុង-ស្រុកក្នុងខេត្តបន្ទាយមានជ័យ។ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋជាង២០០គ្រួសារក្នុងស្រុកព្រះនេត្រព្រះ និង​ស្រុកភ្នំស្រុក ស្ថិតក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បាន​មាន​ប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​ជូនដល់ប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ។ 

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចូលរួមសម្ដែងនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រោះទឹកជំនន់នេះ និង ចូលរួមរំលែកទុក្ខចំពោះគ្រួសារ ដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងថា បញ្ហាចំពោះមុខនៃគ្រោះទឹកជំនន់ទាមទារឱ្យអាជ្ញាធរ មូលដ្ឋាន រួមទាំងកងកម្លាំងចម្រុះយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយយ៉ាងណាឱ្យបានល្អ ចំពោះសុវត្ថិភាពរបស់កុមារតូចៗ និងអ្នកមានជំងឺតាមខ្នងផ្ទះជាដេីម ក្នុងករណៅទឹកហក់ឡេីងជាគំហុក។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ថ្លែងបន្តថា សុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគឺជាបញ្ហាចំបង ដែលកងកម្លាំងទាំងអស់ត្រូវគិតគូរឱ្យបានម៉ត់ចត់ បំផុត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសំនូមពរដល់ប្រជាកសិករអាស្រ័យផលដំណាំស្រូវ ដែលជួបប្រទះការជន់លិចដំណាំស្រូវរបស់ខ្លួន​ ដោយត្រូវរាយការណ៍​អំពីការ​ផលប៉ះពាល់ និងត្រៀមខ្លួនដេីម្បីទទួលពូជស្រូវស្តារឡេីងវិញ ក្នុងករណីដំណាំស្រូវនោះបានខូចខាតទាំងស្រុង។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ណែនាំដល់អាជ្ញាធរ និងមន្ទីរកសិកម្មខេត្តត្រូវសម្របសម្រួលលេីដំណាំរួមផ្សំរបស់កសិករ ដេីម្បីកាត់បន្ថយការលំបាក​របស់បងប្អូនប្រជាកសិករ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បន្ថែមថាបេីទោះបីប្រឈមដោយទឹកជំនន់ ប៉ុន្តែមន្ទីរធនធានទឹក និងឧតុនិយម​ក៏ត្រូវគិតគូរអំពីការរំដោះទឹក​ពីទំនប់ក្នុងភូមិសាស្រ្តនីមួយៗ ដេីម្បីអាចរក្សាប្រភពទឹកសម្រាប់ប្រជាកសិករអាស្រ័យទទួលបានទឹកគ្រប់គ្រាន់ប្រេីប្រាស់ក្រោយទឹកជំនន់ថមថយ។

បេីតាមរបាយការណ៍របស់ខេត្តបន្ទាយមានជ័យ មាន៧ក្រុង-ស្រុក និងប្រជាពលរដ្ឋ៨ពាន់គ្រួសារ ​បានប៉ះពាល់ដោយសារទឹកជំនន់ ​ក្នុងនោះមាន ៤៦៥គ្រួសារ​បានជម្លៀសទៅទីទួលសុវត្ថិភាព ខណ:ដំណាំស្រូវរបស់ប្រជាពលរដ្ឋក្នុងក្រុង-ស្រុកទាំង៧ បានប៉ះពាល់ជិត៣ម៉ឺនហិកតា៕

អត្ថបទ៖​ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        5
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        107
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm