សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង សួរសុខទុកស្រ្តីចំនួន១នាក់ដែលសម្រាលកូនលើអូរប័រ

2022/10/04 11:10:50 pm        110

កោះកុង៖ សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង បានដឹកនាំក្រុមការងារចុះទៅសួរសុខទុកស្រ្តីចំនួន១នាក់ ដែលសម្រាលកូនលើអូរប័រកណ្តាលសមុទ្រអំឡុងបញ្ចូនមកមន្ទីរពេទ្យ។

ស្ត្រីម្នាក់ឈ្មោះ លឹម ម៉ាប់ អាយុ៣០ឆ្នាំ រស់នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បានសម្រាលកូន​នៅលើអូប័រ​កណ្តាលដៃសមុទ្រ​​អំឡុងពេលធ្វើដំណើរក្នុងបំណងដើម្បីកាន់មន្ទីរពេទ្យកាលពីយប់អាធ្រាតកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា កូនដែលសម្រាលបានមានទំងន់ ១៨០០ក្រាម ភេទប្រុស អាយុនៃផ្ទៃពោះ ៧ ខែ ដែលជាកូនលើកទី១។ក្រុមគ្រូពេទ្យរបស់លោក ក្រោយពីទទួលបានព័ត៌មានក្រុមគ្រួសារស្រ្តីសម្រាលកូនភ្លាមៗ បានចុះជួយសង្គ្រោះជាបន្ទាន់ផងដែរ ដោយបន្តបញ្ជូនស្រ្តីជាម្តាយមកសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្តដោយទទួលបានសុវត្ថិភាពទាំងម្តាយនិងកូន ។បន្ទាប់ពីបានទទួលដំណឹងនេះ លោកស្រី ឈី វ៉ា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកោះកុង ដឹកនាំសមាជិកា សមាគមនារីខេត្ត បានចុះសួរសុខទុក្ខ និងឧបត្ថម្ភជា សម្លៀកបំពាក់ទារក និងថវិកាមួយចំនួន ដល់ស្ត្រីក្រីក្រដែលសម្រាលកូននៅលើទូក(អូប័រ)។

​លោកស្រី ឈី វ៉ា ថ្លែងថា ករណីស្ត្រីសម្រាលកូនលើអូរប័រនេះជាករណីមួយចៃដន្យមួយក្នុងចំណោមករណីច្រើនផ្សេងទៀត​ដែលពាក់ព័ន្ធទៅនឹងសុខភាពផ្ទាល់ខ្លួន ព្រោះស្រ្តីម្តាយបានមកទទួលសេវាពិនិត្យសុខភាពជាប្រចាំការទៅតាមការណាត់របស់គ្រូពេទ្យ។ ប៉ុន្តែដោយសារគាត់មានអាការៈឈឺពោះខុសប្រក្រតីមុនដល់ពេលពេទ្យណាត់ គាត់ក៏សម្រេចចិត្តធ្វើដំណើរតាមអូរប័រ ដល់ពាក់កណ្តាល ផ្លូវក៏សម្រាលតែម្តង ដោយមានការអន្តរាគមពីក្រុមគ្រូពេទ្យបានទាន់ពេលវេលាធ្វើអោយមានសុវត្ថិភាពទាំងម្តាយនិងកូន។

ជាមួយគ្នានេះ លោកស្រី ឈី វ៉ា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាកលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានកិត្តិយសសាខាសមាគមនារីខេត្តកោះកុង សូមអោយស្ត្រីជាម្តាយ ថែទាំសុខភាពអោយបានល្អ និងសូមស្តាប់តាមការណែនាំរបស់ពេទ្យជំនាញក្នុងការថែទាំសុខភាពក្រោយពេលសម្រាល និងសូមជូនពរសូមអោយមានសុខភាពល្អ ទាំងម្តាយនិងកូន។

ដោយឡែកលោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា អះអាងថា លោកនឹងប្រឹងប្រែងសម្របសម្រួលជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វើយ៉ាងណាបង្កើតប៉ុស្តិសុខភាពមួយនៅក្នុងភូមិកោះប៉ោ ដែលមូលដ្ឋានកលើកោះឆ្ងាយដាច់ស្រយោលដែលធ្វើដំណើរតាមផ្លូវទឹក​ខណៈការផ្តល់សេវាសុខភាព​ជាការងារចាំបាច់មួយសម្រាប់សុខុមាលភាពប្រជាពលរដ្ឋ។

បើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅក៏មានស្រ្តីម្នាក់ទៀតបាន​សម្រាលកូននៅ​លើកូនទូកដ៍កំសត់មួយ នៅពេលគាត់កំពុងធ្វើដំណើរតាមទូកមកកាន់មន្ទីរពេទ្យ ដោយសារតែមូលហេតុមាត់ស្បូនបើកអស់នៅលើទូក។

ស្រ្តីជាម្តាយមានឈ្មោះ តាំ គ្រីម អាយុ៣៤ឆាំ មានទីលំនៅ ភូមិកោះ ឃុំ ប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដោយសម្រាលបានកូនស្រីមួយ ទំងន់២៥០០ក្រាម។ ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាំងម្តាយ និងទារកប្រកបដោយសុវត្ថិភាព ព្រមទាំងដឹកបញ្ចូនតាមរថយន្តសង្រ្គោះបន្ទាន់មកកាន់មន្ទីរពេទ្យផងដែរ៕ អត្តបទ ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm