អាជ្ញាធរឃុំប៉ាក់ខ្លង តម្រូវឱ្យអាជីវករនៅតំបន់រមណីយដ្ឋានចេតិយឃុនឆាងឃុនផែនរុះរើតូបចេញ

2022/10/05 06:41:02 pm        1.1 K

កោះកុង៖ អាជ្ញាធរឃុំប៉ាក់ខ្លង បានតម្រូវឱ្យ​ប្រជាពលរដ្ឋ​អាជីវករ​ដែល​នៅក្នុង​តំបន់​រមណីយដ្ឋាន​ចេតិយ​ឃុន​ឆាងឃុនផែនរុះរើតូចលក់ដូររបស់ខ្លួនចេញថយក្រោយ ៣ម៉ែត្រ ដើម្បី​រៀបចំ​សោភ័ណ្ឌ​ភាព និងសណ្តាប់ធ្នាប់របៀបរៀបរយ។

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែតុលា នេះថា ដើម្បីឱ្យ​តំបន់​ទេសចរ​ណ៍​ប្រវត្តិ​ចេតិយឃុនឆាង ឃុនផែន សន្តិសុខសណ្តាប់ធ្នាប់ និងលើកកម្ពស់​សោភ័ណ្ឌភាព​អនាម័យ​​បរិស្ថាន​ល្អទាក់ទាញអ្នកទេសចរបន្ថែមពេលមានពិធីបុណ្យទានតូចធំ។

បើតាមលោក​មេ​ឃុំប៉ាក់ខ្លង ដូច្នេះរដ្ឋបាលឃុំរបស់លោក បានទុកពេល១០ថ្ងៃគិតចាប់ពីថ្ងៃទី៥ ខែតុលាដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ជាកំហិត សម្រាប់ចូលរួមរុះ​រើ​តូប​របស់​អាជីករ​ចំនួន​៦​តូប។ ទិសដៅកែលម្អរបស់រដ្ឋបាលស្រុកមណ្ឌលសីមា គ្រោង​ពង្រីក​ផ្លូវ​ចូល​រមណីយ​ដ្ឋាន​ចេតិយ​ឃុន​ឆាង ឃុនផែនឱ្យធំទូលាយជាងពេលនេះ ចំណតរថយន្ត បង្គាន់អនាម័យ និងការ​ទុកដាក់​សំរា​ម​ជា​ដើម។

ករណីប្រជាពលរដ្ឋអាជីវករមិនអនុវត្តតាមការជូនដំណឹងនោះទេ រដ្ឋបាលឃុំនឹង​ចាត់​វិធានការ​តាម​ច្បាប់ និងមិនទទួលខុសត្រូវរាល់ការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់​ផល​ប្រយោជន៍​ណាមួយ​នោះ​ឡើយ​។ អាជ្ញាធរជឿជាក់លើស្មារតីចូលរួមសហការអនុវត្តពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង​សូម​ម្ចាស់​តូប​ទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។

គួររម្លឹកថា កន្លងទៅ រដ្ឋបាលខេត្តកោះកុង និងមន្ទីរជំនាញពាក់ព័ន្ធ បាន​បង្ហាញ​ពី​គម្រោង​ផែន​ការ​ជា​ច្រើន​ សម្រាប់អភិវឌ្ឍន៍ហេដ្ឋានរចនាសម្ព័ន្ធ និងលើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​តំបន់​រមណីយដ្ឋាន​ចេតិយឃុនឆាង ឃុនផែន ប៉ុន្តែដំណឹង​នេះ​បែរ​ស្ងប់​ស្ងាត់​ទៅ​វិញ​មិន​ឃើញ​មាន​សកម្ម​ភាព​គម្រោងអភិវឌ្ឍន៍អ្វីមួយកើតមាននោះទេ គ្រាន់តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញ​ចុះ​ពិនិត្យ​សិក្សា​វាយ​តម្លៃ​តែ​ប៉ុណ្ណោះ៕ អត្ថបទ៖ ឈឹម មករា

 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm