កូរ៉េខាងត្បូង និងអាមេរិក​ធ្វើ​សមយុទ្ធ​បាញ់​មីស៊ីល​តវ៉ា​ទៅ​នឹង​ការបាញ់​មីស៊ីល​របស់​កូរ៉េខាងជើង

2022/10/05 06:50:39 pm        742

​កូរ៉េខាងត្បូង៖ យោធា​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​បាញ់​មី​ស៊ី​ល​ពី​ផ្ទៃដី​ទៅ​ផ្ទៃដី ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ម៉ោង​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បង្ក​ហេតុ​ដោយ​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចុងក្រោយ​បំផុត ​របស់​ប្រទេស​កូរ៉េខាងជើង​។

ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​និយាយ​ថា យោធា​បាន​បាញ់​ប្រព័ន្ធ​មី​ស៊ី​ល​នៃ​យុទ្ធវិធី​កងទ័ព (ATACMS) សរុប​ចំនួន ៤​គ្រាប់​ចូល​ទៅ​កាន់​សមុទ្រ​ខាងកើត​។ យោធា​និយាយ​ថា សម​យុទ្ធ​បាញ់​គ្រាប់​ពិត​នេះ​គឺ​មាន​គោលបំណង ​បង្ហាញ​ពី​សមត្ថភាព​វាយប្រហារ​ស៊ី​ប​គោលដៅ​ប្រឆាំង​កូរ៉េខាងជើង​។​ កូរ៉េខាងជើង​បាន​សាកល្បង​សព្វាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​ខ្លួន​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​អង្គារ ជា​មី​ស៊ី​ល​បាលី​ស្ទីក​មាន​សមត្ថភាព​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរដែល​បាន​ហោះ​លើ​ប្រទេស​ជប៉ុន ហើយ​អាច​ទៅដល់​ដែនដី​កោះ​ហ្គាំ​សមុទ្រ​ប៉ាស៊ីហ្វិក​របស់​សហរដ្ឋ​អាមេរិក និង​ហួស​ពី​នេះ ដោយ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ចេញ​ការប្រកាស​ជូនដំណឹង​អំពី​ការ​ជម្លៀស និង​ផ្អាក​សេវា​រថភ្លើង​។​

​អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​គឺជា​ការ​បង្ហាញ​អាវុធ​បង្ក​ហេតុ​បំផុត​របស់​ខ្លួន​នៅ​ឆ្នាំនេះ ខណៈ​ប្រទេស​នេះ​ជំរុញ​ឱ្យ​បង្កើត​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ ​មាន​សមត្ថភាព​អាច​គំរាម​ដល់​ដីគោក​របស់​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​។ ​ជាមួយ​គ្នា​នេះ​កង​កម្លាំង​ទ័ពអាកាស​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​បាន​ធ្វើ​សម​យុទ្ធ​ដែនអាកាស​កាលពី​ថ្ងៃ​អង្គារ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចុងក្រោយ​បំផុត​ របស់​កូរ៉េខាងជើង​។​ ​នាយសេនាធិការ​ចម្រុះ​បាន​និយាយ​ថា យន្តហោះ​ចម្បាំង F-15K ចំនួន​ ៤​គ្រឿង​របស់​កូរ៉េខាងត្បូង និង​យន្តហោះ F-16 ចំនួន​ ៤​គ្រឿង​របស់​សហរដ្ឋអាមេរិក​បាន​ចូលរួម​ក្នុង​សម​យុទ្ធ​នេះ​។ នៅ​ក្នុង​សម​យុទ្ធ​ទម្លាក់​គ្រាប់បែក យន្តហោះ​ចម្បាំង F-15K បាន​ទម្លាក់​គ្រាប់បែក JDAM ចំនួន​ ២​គ្រាប់​នៅ​លើ​គោលដៅ​មួយ​នៅ​លើ​កោះ Jikdo ដែល​គ្មាន​មនុស្ស​រស់នៅ​នៅ​សមុទ្រ​ភាគ​ខាងលិច៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        113
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        123
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm