សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នឹងធ្វើពិធីដើរដង្ហែក្បួនឆ្ពោះទៅប្រាសាទព្រះវិហារ ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ នាចុងខែនេះ

2022/10/05 06:51:27 pm        1.0 K

ព្រះវិហារ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA និងសមាគមទេសចរណ៍ថៃ មាន​ការគាំទ្រពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារ នឹងរៀបចំព្រឹត្តិការណ៍រួមគ្នាមួយ ឈ្មោះថា យាត្រាដើម្បីបេតិកភណ្ឌ (Tample Work) ដើរដង្ហែក្បួនពីជើងភ្នំ ឆ្ពោះទៅប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយបន្ថែម ពី​សក្ដានុពល​ទេសចរណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដោយប្រជាពលរដ្ឋអាចចូលរួមដោយសេរី ។

ក្នុងពេលចុះសិក្សាដើម្បីរៀបចំព្រឹត្តិការណ៍នេះ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច បានលើកឡើងថា យុទ្ធនាការនេះ គ្រោង​នឹង​មានមនុស្សប្រមាណជាង ១៥០០នាក់ចូលរួម ដោយក្នុងចំណោមនេះ មានជនជាតិថៃជាង ៥០០នាក់ តែពលរដ្ឋដ៏ទៀតអាចចូលរួមដោយសារសេរីបានផងដែរ និងអាច​សួរព័ត៌​មាន​បន្ថែម​ពី​ខាង​ PATA ។

លោកបន្តថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងធំៗចំនួន៤ ទី១. ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ បរិស្ថាន, ទី២. ការផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម, ទី៣. ការរឹត​ចំណង​សាមគ្គី​ភាព​រវាងកម្ពុជា-ថៃ និងទី៤. ការផ្សព្វផ្សាយពីបេតិកភណ្ឌពិភពលោក ។

តំណាងសមាគមទេសចរណ៍ភាគីថៃ បានលើកឡើងថា ព្រឹត្តិការណ៍​នេះ​ពិត​ជា​មាន​សារសំខាន់​ណាស់ ក្នុងការងាររឹតចំណងមិត្តភាពរវាងកម្ពុជា និងថៃ ដែល​វា​នឹង​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច​ពលរដ្ឋ​ទាំង​ពីរ​ប្រទេសកាន់តែល្អប្រសើរ តាមរយៈការដោះដូរពាណិជ្ជកម្ម និងការធ្វើទេសចរណ៍ជាដើម ។

ឯកឧត្តម ហែម ស៊ីណាត អគ្គនាយករងអាជ្ញាធរព្រះវិហារ បានសម្ដែងនូវការគាំទ្រ ចំពោះ​ការ​រៀបចំ​នូវ​ព្រឹត្តិការណ៍នេះ ដោយរំពឹងថា នឹងធ្វើឲ្យកំណើនទេសចរណ៍មកលេងកម្សាន្ត នៅ​រមណីយដ្ឋាន​ប្រាសាទព្រះវិហារ កាន់តែកើនឡើងវិញ បន្ទាប់ពីជួបផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​នៃ​ជំងឺ​កូវីដ-១៩ ។

ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនេះ អាជ្ញាធរព្រះវិហារ ក៏បានជួយផ្សព្វផ្សាយបន្ថែម ទៅកាន់​ប្រជា​ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរពីការរៀបចំព្រឹត្តិការណ៍នេះ ឲ្យកាន់តែទូលំទូលាយ តាមរយៈ​បណ្ដាញ​សង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ៕

អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm