Man Utd ឈ្នះ​នៅផ្ទះ Grenada តែ Arsenal ស្មើ Slavia Prague ក្នុង​ដី​ជើង​ទី១ វគ្គ ៨ក្រុម UEL

2021/04/27 09:59:58 am        83

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United បាន​បោះ​មួយ​ជំ​ហ៊ាន​ទៀត​ ក្នុង​ដំណើរ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្រប​ខណ្ឌ UEFA Europa League ក្រោយ​ជ័យជំនះ ២-០ នៅ​ទឹកដី Grenada ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ​។

​​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford រក​បាន​គ្រាប់​នាំមុខ​នៅ​នាទី​ទី៣១ និង​បាល់ ១១​ម៉ែត្រ​របស់ Bruno Fernandes នាទី​ទី៩០ គ្រប់គ្រាន់​ល្មម​សំរាប់​ក្រុម​របស់​លោក Ole Gunnar Solskjaer កាន់​ពីរ​គ្រាប់​ចំណេញ​ក្រៅ​ដី​ មុនត្រលប់​ទៅ​ទឹកដី Old Trafford វិញ​សប្ដាហ៍​ក្រោយ​។ ​​ប្រសិន Manchester United អាច​ឆ្លង​ផុត​វគ្គ​នេះ ពួកគេ​នឹង​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជួប​ជាមួយ Ajax Amsterdam រឺ AS Roma ខណៈ Roma យប់មិញ​បាន​យកឈ្នះ​នៅ​ទឹកដី​ហូ​ឡង់ ២-១​។ ក្រុម​បិសាច​ក្រហម Manchester United មកដល់ពេលនេះ​ចាញ់​តែ ១ប្រកួត​គត់​ក្នុង ១៧ប្រកួត​ចុងក្រោយ​គ្រប់​ក្រប​ខណ្ឌ តែ​ពួកគេ​នឹង​អវត្តមាន​កីឡាករ​ជាច្រើន​នៅ​ជើង​ទី២ ដែល​រួមមាន Scott McTominay, Luke Shaw និង Harry Maguire ដែល​ត្រូវ​ជាប់​ពិន័យ ​បន្ទាប់ពី​ទទួល​បាន​កាត​លឿង​ម្នាក់​មួយ​យប់មិញ​។

​​ងាក​មក​ក្រុម​អង់គ្លេស​មួយទៀត កាំភ្លើង​ធំ Arsenal បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ភ្ញៀវ​មកពី​សា​ធា​រណរដ្ឋ​ឆេ​ក Slavia Prague​។ ​​ទំរាំ​តែ​រក​គ្រាប់​បាល់​បាន​នៅ​ទឹកដី Emirate, Arsenal ត្រូវ​រង់ចាំ​ដល់​នាទី​ទី៨៦ ទើប​កីឡាករ​បម្រុង Nicolas Pepe ស៊ុត​បញ្ចូល​ទី​បាន​សំរេច​។ ​​វា​គួរតែ​ជា​គ្រាប់​បាល់​ជ័យជំនះ​សំរាប់ Arsenal ទៅ​ហើយ​តែ​នៅ​នាទី​ទី៩០+៣ ក្រុម​ភ្ញៀវ Slavia Prague រក​គ្រាប់តាម​ស្មើ​បាន​សំរេច និង​ជា​គ្រាប់​បាល់​ក្រៅ​ដី​ដ៏​មាន​សារសំខាន់ ​ដោយ​ការ​តែ​ត​បញ្ចូល​ទី​របស់ Tomas Holes​។ ​​ទោះបី​របូត​គ្រាប់​បាល់​ចុង​ម៉ោង​បែបនេះ អ្នកចាត់ការ Arsenal លោក Mikel Arteta នៅតែ​មាន​ជំនឿ​ថា​ ក្រុម​របស់​លោក​អាច​យកឈ្នះ​នៅ​ទឹកដី​ឆេ​ក​សប្ដាហ៍​ក្រោយ ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​។ ​Arsenal តែង​តែ​មាន​ប្រវត្តិ​ល្អ​ នៅ​ពេល​ជួប​គូប្រកួត​មកពី​សាធារណ​រដ្ឋ​ឆេ​ក​នៅ​ក្រប​ខណ្ឌ​អឺរ៉ុប ​ពោល​គឺ​ជំនួប​សរុប ៩លើក​ឈ្នះ៧ ស្មើ២ មិនដែល​ចាញ់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        100
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm