ខេត្តកំពង់ស្ពឺនឹងក្លាយជាតំបន់ទាក់ទាញអ្នកវិនិយោគ និងជាតំបន់ឧស្សាហកម្មដ៏ធំ

2022/10/05 07:31:43 pm        925

កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺ នឹងកា្លយជាតំបន់ឧស្សាហកម្មធំមួយ និងអាចស្រូបយកសក្តានុពលវិនិយោគ​កាន់តែច្រើន ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ជាពិសេសខេត្តមួយនេះ ជាចំណុចកណ្តាល​រវាងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ​ងាយដល់ការចរាចរណ៍ទំនិញចុះឡើង។

ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើង​ក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ​ស្របពេលកម្ពុជាមានផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ​ដែលជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់សេវាដឹកជញ្ជូន​ កាន់តែលឿន ​និងមានទំនុកចិត្ត ក្នុងនោះ​ចំពោះការវិនិយោគលើវិស័យឧស្សាហកម្ម​ វិនិយោគិននឹងអាចសម្លឹងមើល អំពីសក្តានុពល​វិនិយោគ​របស់ខ្លួននៅខេត្តកំពុងស្ពឺ ​ដោយសារខេត្តមួយនេះមានថ្លៃដីទាប អាចសង់រោងចក្រ​បានច្រើន ​សម្រាប់ផលិតបម្រើទីផ្សារនាំចេញ ​ដែលរំពឹងថា​ នៅពេលខាងមុខ កម្ពុជានឹង​ទទួល​បានរបាយនៃការវិនិយោគតាមតំបន់ផ្សេងៗកាន់ច្រើន ។

ទាក់ទងការអភិឌ្ឍន៍នេះ, ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លើកឡើងថា ​អ្វីដែលកម្ពុជា ​កំពុងទទួលបាន ​ជាពិសេសអ្វីដែលខេត្តកំពង់ស្ពឺកំពុងមានបច្ចុប្បន្ន គឺបានកើត​ចេញពី​សុខ​សន្តិភាព ក្នុងនោះមានសុខសន្តិភាព​ទើប​មាន​ការអភិវឌ្ឍ​លើគ្រប់វិស័យ ជា​ពិសេសការអភវិឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធជាដើម។

ជាក់ស្តែងហេដ្ឋរចនាសម្ព័ន្ធនៅខេត្តកំពង់ស្ពឺ ​បានកំពុងគ្រប់ដណ្តប់កាន់តែល្អប្រសើរ គឺមានផ្លូវ មានទឹក ​មានភ្លើង ​នឹងស្របពេលផ្លូវល្បឿនលឿនបានកើតឡើងជាបន្តបន្ទាប់ទៀតនេះ វិនិយោគិន​អាច​សម្លឹង​ឃើញ ​អំពីឱកាសវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្តម អភិបាល បានបញ្ជាក់ថា រដ្ឋបាលសាលាខេត្ត ​តែងតែចូលរួមផ្សព្វផ្សាយ ជាពិសេស​ចាប់តាំង​ពីរការ​បើក​សម្ពោធ​សាងសង់​ផ្លូវ​ល្បឿនលឿន អំពីទីតាំង​ ភូមិសាស្រ្ត ធ្វើឲ្យអ្នក​រកស៊ី​ទទួលទានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ​ដោយកន្លងមកនេះ ខេត្តកំពង់ស្ពឺទទួល​បាន​ឱកាសវិនិយោគជាបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm