ខ្ទីងមួយក្បាលជាប្រភេទសត្វកម្រជាប់ផុងរហូតដល់ងាប់ ខណៈអាជ្ញាធរព្យាយាមជួយ តែមិនអាចសង្គ្រោះបាន

2022/10/05 09:07:18 pm        1.2 K

ឧត្តរមានជ័យ៖ សត្វខ្ទីងមួយក្បាលដែលជាប្រភេទសត្វមួយដ៏កម្រជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ត្រូវបានពលរដ្ឋប្រទះរកឃើញជាប់ផុងក្នុងរណ្ដៅអណ្ដូងចាស់ នៅក្បែរដីចំការមួយកន្លែង ស្ថិតនៅចំណុចជប់ត្រកួន ក្នុងដែនភូមិសាស្រ្តព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

លោក រ៉ុន រឹត មេភូមិអូរតាម៉េង បានប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះថា កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍មកថា មានសត្វខ្ទីង​ឈ្មោលមួយក្បាល​ បានចូលទៅក្នុងភូមិដេញវាត់ក្មេងៗ នៅចំណុចជប់ត្រកួន ក្នុងភូមិអូរតាម៉េង ឃុំ អន្លង់វែង ។ ពេលនោះអ្នកភូមិរួមទាំងប្រជាការពារ និងមន្រ្តីបរិស្ថាន​ ដែលនៅប្រចាំការនៅទីនោះ បាននាំគ្នាដេញបង្អើលឲ្យចូលទៅក្នុងព្រៃអភិរក្សគូរព្រហ្មទេព (ព្រៃស្អាក់) តែជាអកុសល្យ​សត្វខ្ទីង​មួយក្បាលនោះ បានរត់គេចចូលទៅក្នុងព្រៃសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើបាត់ស្រមោល។

លោក បន្តថា លុះដល់វេលាម៉ោងប្រហែលជា ១រសៀលពលរដ្ឋបានប្រទះឃើញសត្វខ្ទីងមួយក្បាល​នោះកំពុងជាប់ផុងនៅក្នុងរណ្តៅអណ្តូងចាស់ ដែលគេជីកយកទឹកប្រើប្រាស់ជាច្រើនឆ្នាំនៅក្នុង​ចំការ​ចេករបស់ប្រជាពលរដ្ឋ។ភ្លាមៗនោះ លោក បានរាយការណ៍ ​និងមានការសុំអន្តរាគមន៍ពីកម្លាំង កងរាជ​អាវុធហត្ថស្រុក​ នគរបាលស្រុក រដ្ឋបាលព្រៃឈើ ​បរិស្ថាន ប្រជាការពារ ​និងប្រជាពលរដ្ឋ ដើម្បីជួយសង្គ្រោះអូសសត្វខ្ទីងឈ្មោលមួយក្បាលនោះ ​ចេញពីរណ្តៅអណ្តូងចាស់។ប៉ុន្តែ​ដោយ​សារសត្វខ្ទីងឈ្មោលមួយក្បាលនេះ វាមានទម្ងន់ជាង ១ពាន់គីឡូក្រាម បើ​ទោះបី​ក្រុមការងារ​បាន​ជួយ​សង្គ្រោះចេញពីរណ្តៅអណ្តូងនៅពេលជាប់ផុងយ៉ាងណាក្តីក៏មិនអាចជួយ​សង្រ្គោះបាននោះឡើយ ៕ អត្ថបទ៖ ឃិន សារិទ្ធិ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm