សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​បញ្ជូន​អត្តពលិក​ចូលរួម​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​

2021/04/27 09:59:58 am        96

​អូឡាំពិក៖ កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២១ ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត បាន​បើក​កិច្ចប្រជុំ​សមា​ជិក​ប្រតិបត្តិ​ដោយមាន​ការចូលរួម​ពី​សំណាក់​លោក សំហេង បុរស រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា​ជ្រើសរើស​គ្រូ​បង្វឹក និង​កីឡាករ​បញ្ជូន​ចូលរួម​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​តាម​ប្រព័ន្ធ​អន​ឡាញ ZOOM​។​

​លោក ហ៊ុន បូរី អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រ​ចិត្ត បាន​ប្រាប់​តាម​ប្រព័ន្ធ​អន​ឡាញ​ក្រោយពី​ប្រជុំ​ចប់​ថា កិច្ចប្រជុំ​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត ​ដោយមាន​ការ​ចូល​រួម​ពី​សំណាក់​លោក សំហេង បុរស បានសម្រេច​ចិត្ត​ជ្រើស​រើស​យក​លោកគ្រូ​បង្វឹក ពុធ បូ​រាត្រី និង​កីឡាករ​ឆ្នើម​របស់​សហព័ន្ធ​ គឺ​កីឡាករ​អត្តពលកម្ម ប៉ែន សុ​គង់​ ឲ្យ​ចូលរួមការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ​ប្រព្រឹត្តិ​ពិធី​បើក​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​។​

លោក​បាន​បន្ត​ថា សម្រាប់​ការ​ជ្រើស​រើស​គ្រូ​បង្វឹក និង​កីឡាករ​ខាង​លើ​នេះ ​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ធ្វើការ​ដោយ​ យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​មិន​ចេះតែ​ចាប់​ដាក់​ឡើយ សុទ្ធ​សឹង​មានការ​សម្រេច​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ និង​គណៈកម្មការ​ជ្រើសរើស​គ្រូ​បង្វឹក និង​កីឡាករ​។ ចំពោះ​កីឡាករ ប៉ែន សុ​គង់ ប្រកួត​លើ​វិញ្ញាសា​រត់ ​១០០​ម៉ែត្រ ដោយសារ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឲ្យ​ប្រ​កួយ​តែមួយ​វិញ្ញាសា​ប៉ុណ្ណោះ​។​ ព្រឹត្តិការណ៍​អូឡាំពិក ២០២០ នឹង​បើក​ការប្រកួត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២១​ ខាងមុខ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm