រាជរដ្ឋាភិបាល​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​បន្ត ដល់​ចុង​ឆ្នាំនេះ​

2022/10/06 12:38:11 am        709

ភ្នំពេញ៖ រាជរដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម ដោយ​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ រហូតដល់​ដំណាច់ឆ្នាំ២០២២ ព្រមទាំង​បន្ត​ការរៀបចំ​ដាក់​ឱ្យ​ដំណើរការ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​ការបន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ការរៀបចំ​ដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​អតិផរណា​នៅក្នុង​ថ្ងៃនេះ ខណៈ​ភាព​មិនច្បាស់លាស់ ដែល​បណ្តាល​មកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នានា រួមទាំង​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន បាន​បណ្តាល​ឱ្យមាន​និន្នាការ​កើនឡើង​នៃ​ថ្លៃ​ទំនិញ និង​ម្ហូបអាហារ​លើ​ទីផ្សារ ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់នៅរ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​។

ឆ្លើយតប​នឹង​បរិការណ៍​ដ៏​លំបាក​នេះ និង​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន និង​មធ្យ័ត​ខ្ពស់​, រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​អាទិភាព​នៃ​វិធានការ​អន្តរាគមន៍​ជំនួយ​សង្គម សំដៅ​បន្ត​គាំពារ និង​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ព្រមទាំង​គិតគូរ​បន្ថែម ក្នុងការ​រៀបចំ​ផ្តល់​ការគាំទ្រ​ដល់​ជីវភាព​របស់​គ្រួសារ​គោលដៅ​ដែល​ងាយ​រង​ហានិភ័យ​ផងដែរ​។​

​ដោយ​មើលឃើញ​ពី​ភាពចាំបាច់​ក្នុង​ការបន្ត​ជួយ​រក្សា​លំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ជា​ពិ​សេស​ក្នុង​បរិបទ​នៃ​ការទទួល​រង​នូវ​ផលប៉ះពាល់​ទ្វេដង ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ការកើនឡើង​ថ្លៃទំនិញ​ខ្ពស់ ដែល​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពួកគាត់​, រាជរដ្ឋាភិបាល​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រហូតដល់​ដំណាច់ឆ្នាំ ២០២២ និង​បន្ត​ពិនិត្យ និង​វាយតម្លៃ​ស្ថានភាព​នៅ​រៀងរាល់ ៣ ខែម្តង​។

ក្រៅពី​គោលការណ៍​ខាងលើ​, រាជរដ្ឋាភិបាល​សម្រេច​រៀបចំ និង​ដាក់ឱ្យ​ដំណើរការ “​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​” ដែលជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស​មួយ មាន​គោលបំណង​ជួយ​ស្រូបយក​សម្ពាធ​ពី​ការកើនឡើង​ខ្ពស់​នៃ​អតិផរណា​នេះ ក្នុង​មួយគ្រា និង​ផ្តល់ជូន​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​នឹងត្រូវ​បានកំណត់​អត្តសញ្ញាណ​ច្បាស់លាស់ និង​ត្រឹមត្រូវ​។​

រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងផែនការ ដែលជា​សេនាធិការ នឹង​ចាប់ផ្តើម​កំណត់​អត្តសញ្ញាណ​គ្រួសារ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ប្រជាពលរដ្ឋ​គោលដៅ ដែលមាន​ជីវភាព​ទាប និង​មាន​ភាព​ងាយ​រងគ្រោះ ដែល​លក្ខណៈសម្បត្តិ​ឆ្លើយតប​ទៅ​លក្ខខណ្ឌ​វិនិច្ឆ័យ នៃ​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ​នៅ​ទូទាំងប្រទេស នឹង​ទទួលបាន​ការវាយតម្លៃ តាមរយៈ​ការធ្វើ​កិច្ចសម្ភាសន៍​តាម​ទូរ​សព្ទ និង​តា​ប្លែ​ត ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​មានការ​គាំទ្រ​ពី​កម្លាំង​ស្ម័គ្រចិត្ត ក្រោម​ការដឹកនាំ និង​គ្រប់គ្រង​ដោយ​ក្រសួងផែនការ និង​ដោយមាន​ការសម្របសម្រួល​ពី​ក្រុម​ប្រឹក្សា​ជាតិ​គាំពារ​សង្គម​។ ភាព​ងាយ​រងគ្រោះ​នៃ “​គ្រួសារ​ប្រជាពលរដ្ឋ​ងាយ​រង​ហានិភ័យ​” ត្រូវបាន​កំណត់ដោយ​ផ្តោត​លើ​គ្រួសារ​ដែល​រស់នៅ​កៀក​នឹង​បន្ទាត់​នៃ​ភាពក្រីក្រ ដោយមាន​រួមបញ្ចូល​នៅ​ក្នុង​គ្រួសារ​នោះ នូវ​ជន​ទាំងឡាយ ដូចជា​ជន​មាន​ពិការភាព​, កុមារ​អាយុ​ក្រោម ២​ឆ្នាំ​, ជន​ចាស់ជរា​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​, ស្ត្រី​ជា​មេ​គ្រួសារ និង​រស់នៅ​ដោយ​គ្មាន​ស្វាមី​, គ្រួសារ​ដែលមាន​សមាជិក​សុទ្ធសឹង​ជា​កុមារ និង​មនុស្ស​ចាស់ជរា (​មិនមាន​សមាជិកគ្រួសា​រអា​យុ​ពី ១៩-៥៩ ឆ្នាំ​)​។ កម្រិត​ប្រាក់ឧបត្ថម្ភ​, យន្តការ​, នីតិវិធី​, និង​កាលបរិច្ឆេទ នៃ​ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ នឹងត្រូវ​កំណត់ដោយ​សេចក្តីសម្រេច​របស់​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​នាពេល​ក្រោយ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm