គយ គ្រោង​ស្នើសុំ​រាជរដ្ឋាភិបាល​លើ​ការ​ពន្យារ​ពេល​បង់ពន្ធ​សម្រាប់​រថយន្ត​ចង្កូត​ស្តាំ​

2022/10/06 01:07:12 am        703

​ភ្នំពេញ​៖ ឯកឧត្ដម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​គយ​កំពុង​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការ​ពន្យារពេល​បង់​ពន្ធអាករ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ​ដែលមាន​ស្រាប់​នៅ​កម្ពុជា ខណៈ​ថ្ងៃ​ផុត​កំណត់​នៃ​ឱសានវាទ​នឹង​ឈាន ដល់​ត្រឹម​ថ្ងៃ​ទី​០៨ ​ខែតុលា​ខាងមុខ​។

​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ ស្តីពីលទ្ធផល​នៃ​ការប្រមូល​ពន្ធអាករ​មា​ន​ស្រាប់​ក្នុង​ប្រទេស កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២​នេះ ឯកឧត្តម​បណ្ឌិត បាន​មានប្រសាសន៍ថា ការស្នើសុំ​នេះ គឺ​សម្រាប់តែ​រថយន្ត ចង្កូត​ស្តាំ ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយដ្ឋាន​គយ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ដែល​បាន​ចុះបញ្ជី​រួច ហើយ​មិន ទាន់​មក​បង់​ពន្ធអាករ អាចមាន​លទ្ធភាព​សន្សំ​ថវិកា​យក​មក​បង់ពន្ធ​អាករ​។

​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២២ រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​មាន​ស្រាប់​នៅ​កម្ពុ​ជា​មាន​ចំនួន​ជិត ៦​ពាន់​គ្រឿង ដែល​បាន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ ក្នុងចំណោម​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​សរុប​ចំនួន​ជិត ១​ម៉ឺន​គ្រឿង ដែល​បាន​ចុះបញ្ជី​។ ​ជាមួយគ្នានេះ ចំណូល​ដែល​បានមកពី​ការប្រមូល​ពន្ធអាករ​រ​ថ​យន្ត​ចង្កូត​ស្តាំ​ចំនួន​ខាងលើនេះ មាន​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​ជិត ២០​លាន​ដុល្លារ​អាម៉េរិក​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី​

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm