បឹងកេត និង​វិសាខា​ទទួល​ជ័យជម្នះ​រៀងខ្លួន​ក្នុង​វគ្គ ១/២ ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​ជើង​ទី​១

2022/10/06 04:45:27 pm        121

​បាល់ទាត់៖ ក្រុមបាល់ទាត់​បឹងកេត និង​វិសាខាបាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រជើង​ទី​១ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៦ (​ថ្នាក់ជាតិ​) កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២។​

​ក្រុម​នាគ​ខៀវ​បឹងកេតបាន​យកឈ្នះ​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា ៣-០ នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែរ​វ៉េ​របស់ខ្លួន។ គ្រាប់​បាល់​ជ័យជម្នះ​របស់​អតីត​ក្រុម​ជើងឯក​ឆ្នាំ​២០១៩ ធ្វើ​សម្រេច​ដោយ​កីឡាករ សេត រ៉ូ​ស៊ី​ប នៅ​នាទី​២២ និង ២​គ្រាប់​ទៀត រកបាន​ដោយ​កីឡាករ ម៉ាត់ នូ​រុណ នៅ​នាទី​២៥ និង​នាទី​៩០+៣។​ ​រីឯ​ក្រុម​វិសាខាបាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​នដោយ​លទ្ធផល ២-១។ ជំនួប​ដ៏​តានតឹង​ក្រោម​តំណក់ភ្លៀង​នេះ វិសាខា ជា​អ្នក​រកបាន ១​គ្រាប់​មុនដោយ​កីឡាករ អ៊ុក សុវណ្ណ នៅ​នាទី​ទី​៦ តែ​ត្រូវបាន​កីឡាករ យ៉ែម ដេវីត រកបាន​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​វិញនៅ​នាទី​១៦ ហើយ​ការប្រកួត​បាន​បន្ដ​រហូត​ដល់​វគ្គ​ទី​២ នៅ​នាទី​៥២ ទើប​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង រកបាន ១​គ្រាប់​បន្ថែម​ឲ្យ​វិសាខា ដែលជា​គ្រាប់​បាល់​ជ័យជម្នះ​តែម្ដង។​

​យ៉ាងណាក្ដី​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៃ​ពានរង្វាន់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​នេះនៅសល់ ១​ជើង​ទៀត ដើម្បី​កាត់សេចក្ដី​រក​បេក្ខភាព​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្លូវការ ដែល​ការប្រកួត​គ្រោង​ធ្វើឡើង​នា​ថ្ងៃទី​១២ ខែតុលា​ខាងមុខ ដោយ​ក្រុម​អគ្គិសនី​កម្ពុជាត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​បឹងកេត​វិញ​ម្ដង ខណៈ​ភ្នំពេញ​ក្រោ​នត្រូវធ្វើ​ដំណើរ​ទៅ​តតាំង​ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក​វិសាខា​ដូចគ្នា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        48
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm