ប្រមុខ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ប្រាប់​កីឡាករ​-​កីឡា​ការិនី​កុំ​បាក់​ទឹកចិត្ត ទោះ​បរាជ័យ​ចូល​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

2022/10/06 04:55:06 pm        88

​​តេ​ក្វាន់​ដូ៖ ឯកឧត្តម កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជាបានប្រកាសថា ការបញ្ចូល​ប្រភេទ​កីឡារបស់ខ្លួន​ចូលក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវបាន​បរាជ័យ បន្ទាប់ពី​មានការ​រារាំង​ពី​ប្រទេសមួយដែល​ឯក​ឧ​ត្ត​មិនបាន​បញ្ជាក់​ឈ្មោះ មិន​ឲ្យ​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម។

យ៉ាងណាក្ដី​ឯកឧត្តម​បាន​ប្រាប់​កីឡាករ​-​កីឡាការិនី​របស់ខ្លួនកុំ​ឲ្យ​បាក់​ទឹកចិត្ត ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមដើម្បី​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា។​ ​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិកាលពី​ថ្មីៗ ឯកឧត្តម​បាន​គូសបញ្ជាក់ថា ដោយសារ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ខ្លាំងពេក ទើបត្រូវ​ប្រទេសមួយដើរ​ខ្ទប់​បណ្ដា​ប្រទេស​អាស៊ាន​មិន​ឲ្យ​បញ្ជូន​តេ​ក្វាន់​ដូ​ ITF ​មក​ប្រកួត​ស៊ី​ហ្គេមឆ្នាំ​២០២២។ ទោះ​បែបនេះ ក៏​ឯកឧត្តម​ថ្លែង​នូវ​អំណរគុណចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ CAMSOC ​ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដាក់បញ្ចូល​តេ​ក្វាន់​ដូ​ ITF ​ចូលក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ទោះបី​ត្រូវ​បរាជ័យ​យ៉ាងណាក៏ដោយ។​ ​ប្រមុខ​សហព័ន្ធ​ដដែល បាន​រំលេច​ថា កីឡា​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា តាំងពី​គេ​មិន​ស្គាល់ អត់​មាន​អ្នក​ស្គាល់​ថា តេ​ក្វាន់​ដូ​ ITF ​ម៉េច រហូត​ត្រូវបាន​គេ​ស្គាល់ ស្គាល់​ដល់​អន្ដរជាតិ ហើយ​ឯកឧត្តម​ផ្ទាល់បាន​ក្លាយជា​ប្រធាន​សហព័ន្ធ​តេ​ក្វាន់​ដូ​ ITF ​អាស៊ីអាគ្នេយ៍ និង​ជា​អនុប្រធាន​សហព័ន្ធ​អន្ដរជាតិ ពិសេស​ត្រូវបាន​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​កម្ពុជា គឺ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រីទទួលស្គាល់​ ITF ​ថា ជា​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ខ្លាំង។ ក៏ប៉ុន្ដែ​ដោយសារ​ខ្លាំងពេក ទើប​គេ​បិទ​ខ្ទប់ ដោយ​យក​បញ្ហានយោបាយ ជា​ឬ​សគល់​នៃ​ការរារាំង​នេះ។​

​ឯកឧត្តម កែវ រ៉េមី បាន​ពន្យល់​បន្ថែមថា កីឡា​មាន​សារៈសំខាន់​ណាស់ ហើយ​ការព្យាយាម​ដាក់​តេ​ក្វាន់​ដូ​ ITF ​ក្នុង​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏​ដើម្បី​ជំរុញ​ឲ្យ​ជាតិ​សាសន៍ ២ ដែល​កំពុង​បែកបាក់​គ្នា មានការ​រួបរួមគ្នា​ឡើងវិញតាមរយៈ​កីឡា។ ប៉ុន្ដែ​ផ្ទុយទៅវិញ ជាតិ​សាសន៍ ២ នោះដែល​ពុំ​ត្រូវបាន​ឯកឧត្តម​បញ្ជាក់​ឈ្មោះថា នៅតែ​ប្រឆាំង​គ្នា​ឥតឈប់ឈរ ទោះ​បីជា​បងប្អូន​នឹង​គ្នា​ក្ដី។ តាមរយៈ​ការប្រឆាំង​គ្នា​ឥតឈប់ឈរ​នេះ ឯកឧត្តម​មើលឃើញថា ជាតិ​សាសន៍​នេះ គ្មាន​ថ្ងៃ​រួបរួមគ្នា​គ្នា​បានឡើយ ទោះបី​សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វេទិការ​ពិភពលោក ចង់ឃើញ​ប្រទេស​ពីរ​នោះរួបរួមគ្នា​ដែរ​យ៉ាងណាក្ដី។​ ​ឯកឧត្តម​បាន​សម្ដែង​នូវ​ការសោកស្ដាយ ដែល​ការព្យាយាម​ដាក់​តេ​ក្វាន់​ដូ​ ITF ​ចូល​ស៊ី​ហ្គេមឆ្នាំ​២០២៣ ត្រូវ​បរាជ័យ។ តែ​យ៉ាងណាក្ដី ឯកឧត្តម​បាន​ក្រើន​រំ​ឮ​ក​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ថា កម្ពុជា​គ្មានអ្វី​ត្រូវ​ចាញ់​នោះទេ ព្រោះ​កន្លងមក​ប្រភេទ​កីឡា​នេះក៏​មិន​ធ្លាប់​ចូល​ស៊ី​ហ្គេម​ដែរ ហើយ​បើ​បន្ដ​មិន​ចូល​ទៀតក៏​មិន​ថ្វី​ដែរ។ ប៉ុន្ដែ​ឯកឧត្តម​បាន​ដាស់​ស្មារតី​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ត្រូវ​បន្ដ​ការខិតខំ​ប្រឹងប្រែង​ទៀត ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រ​កួ​ជើងឯក​ពិភពលោក និង​ព្រឹត្តិការណ៍​អន្ដរជាតិ​នានាដើម្បី​ឈ្នះ​មេដាយ គឺ​ពួកគេ​អាច​លើក​ទង់ជាតិ​កម្ពុជាបាន​ដូចគ្នា។​

​ប្រធាន​សហព័ន្ធ​ដដែល​បាន​សង្កត់ធ្ងន់ថា យ៉ាងម៉េច​ក៏ដោយមិនត្រូវ​បាក់​ទឹកចិត្ត​នោះទេ ព្រោះ​កម្ពុជា​អត់​ដែល​ចាញ់ គ្មានអ្វី​ត្រូវ​បាត់បង់​ឡើយ។ តាំងពី​ងើប​បាត់​ដៃទទេរហូតដល់​ហក់​ចូលទៅ​ស៊ី​ហ្គេម ត្រូវគេ​ទប់​ខ្វែង​ដៃ​ខ្វៃ​ជើងគឺជា​ជោគ​ជ័យ​មួយ​ទៅហើយ។ មានតែ​កម្ពុជា​ប៉ុណ្ណោះដែល​បង្កើត​ប្រវត្តិសាស្ដ្រ​បញ្ចូល​តេ​ក្វាន់​ដូ​ ITF ​ចូល​ស៊ី​ហ្គេម សូម្បីតែ​នៅ​អឺរ៉ុប ពិភពលោកក៏​គេ​ទទួលស្គាល់ និង​អបអរសាទរចំពោះ​ស្នាដៃ​តេ​ក្វាន់​ដូ​ ITF ​របស់​កម្ពុជា​ដែរ។ ក្នុងនាម​សហព័ន្ធ ឯកឧត្ដម​បាន​ប្ដេជ្ញា​បន្ដ​ជំរុញ​តេ​ក្វាន់​ដូ​ ITF ​កម្ពុជា​ឲ្យ​កាន់តែខ្លាំង ហើយ​សង្ឃឹមថា ថ្ងៃ​ណាមួយតេ​ក្វាន់​ដូ​ ITF ​កម្ពុជា នឹង​ចូល​ស៊ី​ហ្គេម​ឲ្យ​ខាន​តែ​បាន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm