ឯកឧត្តម វង សូត អញ្ជើញជាអធិបតីក្នុង​ពិធីប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង

2022/10/06 06:53:44 pm        67

កំពង់ឆ្នាំង ៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច​អតីត​យុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ឈាង ចន្ធី ជាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងថ្មី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងគណៈប្រតិភូអមដំណើរ ប្រធាន អនុប្រធានមន្ទីរ កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការជាច្រើនទៀត។

ឯកឧត្តម វង សូត បានថ្លែងលើកឡើងពីការយកចិត្តទុកដាក់របស់ក្រសួងចំពោះនិវត្តជន, ការ​ផ្តត់ផ្គង់​សាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះ, និង​កុមារ​ដែល​ចាប់​ពី​ឆ្លង​ទន្លេ​រហូត​ដល់​កុមារ​មាន​អាយុ​២​ឆ្នាំ។ កិច្ចការនេះគឺត្រូវបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល គឺ​សម្រាប់​តែ​ជន​ក្រីក្រ​ពិត​ប្រាកដ មិនមែនជាទូទៅនោះទេ ដោយគិតចាប់តាំងពីពេលមានផ្ទៃពោះរហូតមក។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានណែនាំ ផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ឱ្យខិតខំប្រឹងប្រែងដឹកនាំអង្គភាព សហការ​សាមគ្គីផ្ទៃក្នុង សហការជាមួយបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តឱ្យទទួលបានលទ្ធផលជោគជ័យ។

លោក ឈាង ចន្ធី បានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង ជំនួស​លោក ថោង ចំរើន អតីតប្រធានមន្ទីរសង្គមកិច្ច ដែលត្រូវបានតែងតាំងជាអគ្គនាយករង ។ លោក ថោង ចំរើន អតីតប្រធាន​មន្ទីរ​បាន​រាយការណ៍​ក្នុង​ការ​បំពេញ​ការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន​ថា មន្ទីរបានសហការជាមួយរដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ បាន​ចុះ​ចែក​អំណោយ​ជា​ស្បៀង​អាហារ គ្រឿងឧបភោគបរិភោគ និងជម្រកដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ពិការ អនាថា បានស្រង់ស្ថិតិជនពិការក្រីក្រនៅសហគមន៍ ស្នើសុំរបបគោលនយោបាយ និងសកម្មភាព ជាច្រើនទៀត។

លោក ឈាង ចន្ធី ដែលទើបប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងថ្មី បាន​ប្តេជ្ញា​ចិត្ត​អនុវត្តន៍​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​ជា​និច្ច​នូវ​នយោបាយ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​មាន​សម្តេច​តេជោ​ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើ​ម​ឱ្យ​ទទួល​បាន​ជោគ​ជ័យ។ ខិតខំយកចិត្តទុកដាក់ឱ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្ត និង​ស្មារតី​បំពេញ​ការងារ​ប្រកប​ដោយ​ឆន្ទៈ​ទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ នូវសីលធម៌ ឥរិយាបថជាអ្នកបម្រើប្រជាពលរដ្ឋ គោរពប្រតិបត្តិច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និ​ង​ថ្នាក់​ដឹក​នាំ​ខេត្ត ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន ប្រកបដោយតម្លាភាព សហការជាប់ជាប្រចាំជាមួយមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីលើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ឱ្យបាន​ល្អ ​៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm