លោក Zelenskyy ប្រាប់​មេដឹកនាំ​រុស្ស៊ី​ថា អ្នក​ចាញ់​សង្គ្រាម​ហើយ ខណៈ​រុស្ស៊ី​បន្ត​កេណ្ឌ​កងទ័ព

2022/10/06 07:21:21 pm        559

​​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​ផ្តោតលើ​ការ​ដឹកនាំ​របស់​រុស្ស៊ី​ដោយ​និយាយ​ថា ​ពួកគេ​បាន​ចាញ់​សង្គ្រាម​រួចហើយ​។ លោក Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា ចាញ់​សង្គ្រាម​ព្រោះ​ពេលនេះ​ចូល​ដល់​ថ្ងៃទី២២៤ នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ ដែល​អ្នក​ត្រូវ​បាន​បង្ខំ​ឱ្យ​ពន្យល់​ដល់​ប្រជាជន​របស់​អ្នក​អំពី​គោលបំណង​នៃ​សង្គ្រាម​នេះ​។​

​សម្រាប់​បំណង​របស់​អ៊ុយ​ក្រែ​ន​ ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០ ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុយ​ហ្គា​ល់ លោក Zelenskyy បាន​និយាយ​ថា វា​នឹង​ក្លាយ​ជា​និមិត្តរូប​ដ៏​ខ្លាំង​ដើម្បី​រៀបចំ​ការប្រកួត​ជាមួយគ្នា​។ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំង៣ បាន​ប្រកាស​អំពី​ផែនការ​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ប្រទេស​ស្វី​ស​កាល​ពី​ថ្ងៃ​ពុធ​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ចេញ​វីដេអូ ​នៃ​អ្វីដែល​ខ្លួន​បាន​និយាយ​ថា​ ជា​ក្រុម​ទាហាន​កេណ្ឌ​នៅ​មជ្ឈមណ្ឌល​ចុះឈ្មោះ​ក្នុង​ទីក្រុង​មូ​ស្គូ​។

វីដេអូ​នេះ​បាន​បង្ហាញ​ពី​ការជួប​ជុំគ្នា​តូច​មួយ ​នៃ​អ្នក​ជូនពរ​ឲ្យ​មាន​សំណាងល្អ​សម្រាប់​បុរស​ទាំងនេះ មុន​ពេល​ពួកគេ​ចូល​ក្នុង​រថយន្តក្រុងហើយ​ចេញដំណើរ​។ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ក្រសួង​បាន​និយាយ​ថា ទាហាន​បម្រុង​ត្រូវ​បាន​កេណ្ឌ​ចេញពី​តំបន់​ទីក្រុង​មូ​ស្គូ ហើយ​ស្ថិតនៅ​ទីតាំង​ហ្វឹកហាត់​នៅ​មូលដ្ឋាន​យោធា​នៅ​ភាគ​ខាងលិច​។ ទាហាន​ទាំងអស់​បំពេញ​តាម​បទដ្ឋាន​សម្រាប់​ការប្រើប្រាស់​អាវុធ​ធុន​តូច ស្តារ​ជំនាញ​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ ថែទាំ​អាវុធ និង​ឧបករណ៍​ពិសេស​។ ពួកគេ​ត្រូវ​បាន​បណ្ដុះបណ្ដាល​លើ​ការ​ការពារ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​គីមី វិស្វកម្ម យុទ្ធវិធី វេជ្ជសាស្ត្រ ក្នុងចំណោម​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​ទៀត៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        42
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        117
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm