កម្ពុជាកំណត់គោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០

2022/10/06 08:42:07 pm        1.9 K

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល ​បានអះអាងថា ព្រះរាជាណាចក្រកម្ពុជា កំណត់គោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់ ​នៃភាពពិការភ្នែក មកត្រឹម០,៣៥% នៅឆ្នាំ២០៣០។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ស៊ា ហួង យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី​ការបង្កើតផែនទីបង្ហាញផ្លូវ ​នៃការគ្រប់គ្រង ​និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៅ​ថ្នាក់ក្រោម​ជាតិ ​និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក​ ២០២២ ដែលរៀបចំឡើង​ដោយ​កម្មវិធីជាតិសុខភាពភ្នែក ​នៃក្រសួងសុខាភិបាល ដោយមានការគាំទ្រពីមូលនិធិថែទាំភ្នែក មូលនិធិហ្វ្រេដហូឡូ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម​រដ្ឋលេខាធិការ ​បន្តទៀតថា យើងបានមកជួបប្រជុំគ្នា ​ដើម្បីរៀបចំបង្កើផែនទីបង្ហាញផ្លូវ​ដែល​ឆ្លើយតបទៅ​នឹងយុទ្ធសាស្ត្រជាតិលើកទី៣ ​សម្រាប់​ការបង្ការ ​និងត្រួតពិនិត្យភាពពិការ​ភ្នែក​ឆ្នាំ២០២១-២០៣០។ ​ការវិនិយោគលើកម្មវិធីសុខភាពភ្នែក ​និង ការអនុវត្តសកម្មភាពភ្នែកនានារបស់​ថ្នាក់​ក្រោមជាតិ ​គឺចាំបាច់ខ្លាំងណាស់ដើម្បី​ធានាលើការពង្រឹងគុណភាព និងពង្រីកវិសាលភាព​សុខភាពភ្នែក​ទូទាំងព្រះរាជាណាចក្រកម្ពុជាឈាន​ទៅរកការកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម​ ០៣៥% នៅឆ្នាំ ២០៣០។

សម្រាប់ការចូលរួមអបអរសាទរទិវាសុខភាពភ្នែកពិភពលោកក្នុងឆ្នាំ២០២២នេះ ​ឯកឧត្តម សូមលើក​ទឹកចិត្តដល់ ក្រុមគ្រួសារនីមួយៗ​ អ្នកដែលមានសមាជិកគ្រួសារមានអាយុចាប់ពី​ ៤០ឆ្នាំឡើងទៅ អ្នកដែល​មានប្រវត្តិគ្រួសារនៃជំងឺទឹកដក់ក្នុងភ្នែក (សម្ពាធភ្នែកឡើងខ្ពស់ ឬមានផលវិបាកប៉ះពាល់​ដល់គំហើញ) ​អ្នកមានជំងឺ ទឹកនោមផ្អែម ឬលើសឈាម អ្នកដែលមានប្រវត្តិនៃការជក់បារីយូររ៉ាំរ៉ៃ ត្រូវតែទៅរកគ្រូពេទ្យពិនិត្យ​ភ្នែកយ៉ាង ​ហោច​ណាស់បានម្តងដែរក្នុងមួយឆ្នាំ។ យើងនាំគ្នាចូលរួមសកម្មភាព "ស្រឡាញ់ភ្នែករបស់អ្នក!”។

បើតាមឯកឧត្តម សាស្រ្តាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បានឱ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ និងដាក់ឱ្យប្រើប្រាស់ផែនការយុទ្ធសាស្ត្រជាតិទី៣ ​សម្រាប់ការបង្ការ និង​ត្រួតពិនិត្យ​ភាពពិការភ្នែកឆ្នាំ២០២១-២០៣០ជាផ្លូវការ​ ដែលមានគោលដៅ ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកឱ្យនៅត្រឹម០,៣៥% ​នៅឆ្នាំ២០៣០។

ឆ្លើយតបទៅនឹងផែនការ ​យុទ្ធសាស្ត្រថ្នាក់ជាតិ ថ្ងៃនេះយើងទាំងអស់គ្នាចាប់ផ្តើមរៀបចំផែនទី​បង្ហាញ​ផ្លូវដែល​នេះជាសក្ខីភាព​បង្ហាញថាថ្នាក់ក្រោមជាតិ មានការតាំងចិត្តរបស់ខ្លួនយ៉ាងមុតមាំ​ក្នុងការ​ចូលរួមកាត់បន្ថយភាពពិការភ្នែកដែលអាចជៀសវាងបាន។

ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិសស្ដីពីការបង្កើតផែនទីបង្ហាញផ្លូវនៃការគ្រប់គ្រង និងបង្ការភាពពិការ​ភ្នែកឆ្នាំ ២០២១-២០៣០ នៅថ្នាក់ក្រោមជាតិ​ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ២០២២ ឯកឧត្តម អែន ឌូស ហ្ស៊ីប្រាហ្គ (H.E Andreas Zurbrugg) ​ឯកអគ្គរដ្ឋទូតរង អូស្ត្រាលីប្រចាំព្រះ រាជាណា​ចក្រកម្ពុជា បានថ្លែងថា អ្វីដែលយើងបានធ្វើនូវការបង្កើតផែនទីបង្ហាញផ្លូវនៃការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ ២០២១-២០៣០ នៅថ្នាក់ក្រោមជាតិ ទន្ទឹមនឹងអូស្រ្តាលី និងធ្វើអ្វីៗជា​មួយ​ភាគី​ពាក់ព័ន្ធផ្សេងទៀត ដូចជាការផ្តល់សេវាថែទាំភ្នែក បង្ការ និងទប់ស្កាត់ភាពងងឹតភ្នែក​នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម ឯកអគ្គរដ្ឋទូតរង អូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ​ក៏សូមកោតសរសើរនូវជម្រើស ក៏ដូចជាវិសាលភាពនៃផែនការ ​ដែលកម្ពុជា ​បានបង្កើតឡើងផែនទីបង្ហាញផ្លូវនេះ គឺជាប្រភព​មួយជាមគ្គុទេសក៍ សម្រាប់នាំយើងឲ្យដើរត្រូវទិសដៅអនុវត្តន៍ និងមានអ្វីៗដែលជាសម្ភារៈឧបករណ៍ ដែលអូស្រ្តាលី បានជួយគាំទ្រដល់ប្រព័ន្ធសុខភាពនៅកម្ពុជា ជាយូរយារណាស់មកហើយ៕អត្ថបទ រដ្ឋា





អត្ថបទដែលទាក់ទង

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
2026/09/18 06:12:42 pm        1
រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖កម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ជាប្រទេសខិតខំបង្រ្កាបបទល្មើសតាមប្រព័ន្ធប​​ច្ចេ​​កវិទ្យា
2026/09/18 06:09:27 pm        1
WB៖ហិរញ្ញប្បទានសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍កើនលើស ២០០ ពាន់លានដុល្លារអាមេរិក ខណៈដើមទុនឯកជនកើនជាងបីដង
2026/09/18 05:13:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន

2026/09/18 06:47:20 pm
​រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
2026/09/18 06:45:39 pm
​ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
2026/09/18 06:44:01 pm
​បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
2026/09/18 06:42:22 pm
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
2026/09/18 06:40:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/18 04:27:45 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm