គិតត្រឹមថ្ងៃទី០៤ខែតុលាពលរដ្ឋខេត្តព្រះវិហាររងការជន់លិចផ្ទះសម្បែង​ចំនួន៤២៦ខ្នងផ្ទះ ស្មើនិង ១,៩១៥គ្រួសារ

2022/10/06 09:51:00 pm        638

ព្រះវិហារ៖ គិតត្រឹមថ្ងៃទី០៤ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋខេត្តព្រះវិហាររងការជន់លិចផ្ទះ​សម្បែង​ចំនួន៤២៦ខ្នងផ្ទះ ​ស្មើនិង ១,៩១៥គ្រួសារ​ និង​វិស័យកសិកម្ម បានរងផលប៉ះពាល់​ដល់​ស្រូវរដូវវស្សាជាង ​៣,៤២១ ហិកតាស្មើនិង១,៦៨៧គ្រួសារ​ ។

នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ និង របាយការណ៍ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ គិតត្រឹមថ្ងៃទី០៤ ​ខែតុលា ​ឆ្នាំ២០២២នេះ ដែលBTV News ទទួលបាននៅថ្ងៃទី​០៦ ខែតុលានេះ។

របាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះ មហន្តរាយខេត្តព្រះវិហារ​ បានបង្ហាញថា គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា ​ខេត្តព្រះវិហារ ​មានក្រុងស្រុកចំនួន០៧ ក្នុង​ចំណោមក្រុងស្រុកទាំង៨ ​លើកលែងតែស្រុកជាំក្សាន្ដ ​ដែលបាន ​ទទួលរងផលប៉ះពាល់ ដោយ​សារជំនន់ទឹកភ្លៀង ​ដែលបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ ​ចំនួន ៤២៦ខ្នងផ្ទះ ស្មើនិង ១,៩១៥គ្រួសារ​ លិចផ្លូវជាតិ​ និងផ្លូវខេត្តប្រវែង ៦៣០ម៉ែត្រ ​ផ្លូវលំ ​ជនបទប្រវែង ១០,៦២៤ ម៉ែត្រ ក្នុងនោះខូចខាត ​៤៥០ម៉ែត្រ និងស្ពាន០២កន្លែង បានរងការជន់លិច។

ដោយឡែកពាក់ព័ន្ធវិស័យកសិកម្ម បានរងផលប៉ះពាល់ដល់ស្រូវរដូវវស្សាជាង ​៣,៤២១ ហិកតា ស្មើនិង ១,៦៨៧គ្រួសារ​ ក្នុងនោះផ្ទៃដីខូចខាតចំនួន ៥១៤ហិកតា, ដំណាំឧស្សាហកម្ម រងផល​ប៉ះពាល់ចំនួន ៦៣៩ហិកតា ​ស្មើនិង ៣០៥គ្រួសារ ក្នុងនោះខូចខាត ​១៨២ហិកតា ។ នេះបើ​យោង​តាមរបាយការណ៍ដែលទទួលបានពីមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទខេត្តព្រះ វិហារ គិតត្រឹមថ្ងៃទី០៤ ​ខែតុលា ឆ្នាំ២០២២នេះ។

មន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី០៥ ខែតុលាម្សិលមិញ បាន​ចុះពិនិត្យសិក្សាពីស្ថានភាពទឹកជំនន់ ក្រោយពីទឹកស្ទឹងសែនបន្ដហក់ឡើងយ៉ាងកំហុក និង​នាំ​យកអំណោយផ្ដល់ជូនពលរដ្ឋ រងការលិចលង់ផ្ទះសម្បែងនៅចំណុចអូរបាក់​ ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នាឱកាសនោះ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្ដរាយ ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវគិតគូរ​ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ព្រោះសុខភាព​ជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នាលើសពីនេះត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះ​ សត្វអសិរពិស និងកុំឱ្យមានការធ្វេសប្រហែសចំពោះកូនចៅតូចៗ​ ដើម្បីបង្ការគ្រោះថ្នាក់ដោយយថាហេតុ។ បន្ថែមពីនេះ​នៅពេលមានហេតុការណ៍អាក្រក់ណាមួយកើតឡើង​ ត្រូវ​ប្រញាប់ រាយការណ៍​ទៅ​អាជ្ញាធរមានសមត្ថកិច្ច ​ដើម្បីជួយអន្ដរាគមន៍សង្គ្រោះឱ្យបានទាន់ពេលវេលា។

ក្នុងនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ​បានសម្ដែងនូវមនោសញ្ចេតនា ក្ដី​អាណិត​អាសូរការស្រឡាញ់ ​ចែករំលែកនូវការលំបាក ​និងចូលរួមសោកស្ដាយយ៉ាងក្រៃលែង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ​ដែលទទួលរងគ្រោះដោយទឹកជំនន់ ​ដែលជាគ្រោះធម្មជាតិ​បង្ករឡើង​ដោយការ​ប្រែប្រួល​អាកាសធាតុ ​ធ្វើឱ្យមានការលិចលង់ដល់ផលដំណាំ​ ផ្ទះសម្បែង ​និង​បាត់បង់នូវ​ទ្រព្យ​សម្បត្តិ ​បង្ករឱ្យរងផលប៉ះពាល់ដល់ជីវភាព ​និង​ការរស់នៅ​ ប្រកបរបរចិញ្ចឹម​ជីវិតប្រចាំថ្ងៃ៕ អត្ថបទ៖ សាវី



អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        19
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        95
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm