ក្រសួង​ប្រៃសណីយ៍​ គ្រោង​ដំឡើង​អង់​តែ​ន​ទូរស័ព្ទ​នៅ​គោលដៅ​ទេសចរណ៍​អាទិភាព​ក្នុង​ខេត្ត​ពោធិ៍សាត់​

2022/10/07 01:32:53 am        516

​ពោធិ៍សាត់​៖ គោលដៅ​ទេសចរណ៍​អាទិភាព ចំនួន​ ៦​កន្លែង ក្នុង​ខេត្ត​ពោធិ៍សាត់ ត្រូវបាន​មន្ត្រី​ជំនាញ​ចាប់ផ្ដើម​ចុះ សិក្សា​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេវា​ទូរគមនាគមន៍​ឲ្យ​មាន​វិសាលភាព​ទូលំទូលាយ​ឡើង សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ដាច់ស្រយាល​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្តម សូ វិ​សុ​ទ្ធី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​ក្រុម​សម្របសម្រួល​ប្រតិបត្តិការ​តំបន់ ៣.៤.៥ ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ត្រួតពិនិត្យ​ទីតាំង​សាងសង់​ស្ថានីយ​អង់​តែ​ន​ទូរស័ព្ទ នៅ​ខេត្តពោធិ៍សាត់ កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា តំបន់​ទេសចរណ៍ ដែលជា​គោលដៅ ក្រុមការងារ​អន្តរក្រសួង និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ត្រួតពិនិត្យ​សិក្សា​នោះ រួមមាន រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច សហគមន៍​ទេសចរណ៍​ភ្នំ​ព្រះ សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ ស្ថិតក្នុង​ស្រុក​វាលវែង សហគមន៍​ទេសចរណ៍​ជំរំ​សត្វ​ស្លាប​បឹង​ព្រះ​ពន្លៃ ក្នុងស្រុក​តា​លោ​សែន​ជ័យ សហគមន៍​តំបន់ការពារធម្មជាតិ​អេកូ​ទេសចរណ៍​រាំង​ខ្វាវ ក្នុងស្រុក​ភ្នំក្រវាញ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​។​

​ឯកឧត្តម បាន​បញ្ជាក់ថា តំបន់​ទេសចរណ៍​ទាំងនេះ គឺ​នៅ​ឆ្ងាយ​ដាច់ស្រយាល ចាំបាច់​ត្រូវមាន​ការដំឡើង​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ និង​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​នោះ ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ឡើង​។​

​ឯកឧត្តម ​បាន​បញ្ជាក់ថា ការសាងសង់​ស្ថានីយ៍​អង់​តែ​ន​បន្ថែម​នេះ គឺ​ស្របទៅនឹង​យន្តការ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ សំដៅ​ធ្វើយ៉ាងណា​ជំរុញ​កាតព្វកិច្ច​របស់​ប្រតិបត្តិ​ករ​ក្នុងការ​សាងសង់​ស្ថានីយ​បន្ថែម ធ្វើ​ឲ្យ​សេវា​ទូរគមនាគមន៍​មានគុណ​ភាព និង​គ្របដណ្ដប់​ឲ្យ​កាន់តែ​ប្រសើរឡើង​។​

​នៅឯ​ខេត្តពោធិ៍សាត់ ក្រុមការងារ​អន្តរក្រសួង មន្ទីរ​ពាក់ព័ន្ធ បានចាប់ផ្ដើម​ចុះ​ពិនិត្យ សិក្សា​ជំហាន​ដំបូង កាលពី​ម្សិលមិញ នៅ​រមណីយដ្ឋាន​ថ្មដា​តូច សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ និង​សហគមន៍​ទេសចរណ៍​ភ្នំ​ព្រះ ក្នុងស្រុក​វាលវែង និង​បន្ត​ចុះ​គ្រប់​តំបន់​ក​ម្សា​សាន្ត​ជា​គោលដៅ​ទាំង​៦ ដើម្បី​វាយតម្លៃ​សរុប​ដាក់ជូន​ថ្នាក់លើ​សម្រេច​៕ អត្ថបទ​៖ ពៅ ភិ​រុណ​

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        40
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm