ថ្នាក់ដឹកនាំ​ប្រដាល់​សកល​ចាត់​ទុក​សង្វៀន​ Ultimate Pro Boxing ជា​ឱកាស​វាស់​ស្ទង់​កីឡាករ​ត្រៀម​ស៊ី​ហ្គេម​

2022/10/07 05:55:24 pm        113

​​ប្រដាល់​សកល៖ ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​ Ultimate Pro Boxing 2022 ​បានចាប់ផ្ដើម​ការប្រកួត​ជាថ្មី​ហើយកាលពី​ល្ងាច​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២២ ដោយមាន​កីឡាករ​ជម្រើសជាតិ ៥​គូបាន​តតាំង​គ្នា​លើសង្វៀន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ បានចាត់ទុក​ការប្រកួត​នេះគឺជា​ឱកាស​វាស់​ស្ទង់ និង​ពង្រឹងសមត្ថភាព​កីឡាករ​ជម្រើសជាតិ​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​

​សម្រាប់​កម្មវិធី​ប្រកួត​ដំបូងក៏ដូចជា​លទ្ធផលនៃ​ការប្រកួត​ Ultimate Pro Boxing 2022 ​រួមមាន​៖ កីឡាករ ហ៊ុន គឹម​ហ៊ាន យកឈ្នះ​កីឡាករ សែត សារិត ដោយ​ពិន្ទុ​, កីឡាករ អុត វិចិត្រ យកឈ្នះ​កីឡាករ នៅ សុខ​ទី ដោយ​ពិន្ទុ​, កីលាករ សៅ រង្សី យកឈ្នះ​កីឡាករ វណ្ណា លី​ហៀ​ង ដោយ​ពិន្ទុ។ រីឯ​គូ​អន្ដរជាតិគឺ​កីលាករ អុង ភា​រ៉ា​ក់ យកឈ្នះ​កីឡាករ​ Martin Chmielo ​ដោយ​ពិន្ទុ និង​កីឡាករ ពេញ វណ្ណ​ថង យកឈ្នះ​កីឡាករ​ Remi Aleye ​ដោយ​ពិន្ទុ​ដូចគ្នា។​ ​លោក ប៊ុន សុ​ភ័​ណ្ឌ បាន​គូសបញ្ជាក់ថា ការរៀប​ចំនេះដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​ជម្រើសជាតិ បាន​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន មុនពេល​ឈានទៅដល់​ការប្រកួត​នៅ​កម្រិត​អន្តរជាតិ ក៏ដូចជា​ស៊ី​ហ្គេមឆ្នាំ​២០២៣ តាមរយៈ​ការដកស្រង់​បច្ចេកទេស និង​ពង្រឹងសមត្ថភាព​ជាដើម ពិសេស​ស៊ី​ហ្គេមឆ្នាំ​២០២៣។ អ្វីដែល​ពិសេស ក្រោយ​បញ្ចប់​ការប្រកួត​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​មួយចំនួនទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​​ថៃ មុន​ចេញទៅ​ប្រកួត​ជើងឯក​អាស៊ីនៅ​ប្រទេស​ហ្សកដានី​ទៀតផង។​

​អគ្គលេខាធិការ​សហព័ន្ធ​ដដែលបាន​បន្ថែមថា ជាមួយ​ការរៀបចំ​ការប្រកួត​កីឡាប្រដាល់​សកល​អាជីព​នេះដែរ ក៏​មានការ​ចងក្រង​ក្បួនច្បាប់​មួយចំនួន ដើម្បី​ឲ្យ​កីឡាករធ្វើយ៉ាងណា​ប្រកួត​ឲ្យ​អស់​សមត្ថភាព ហើយ​ប្រសិនបើ​មន្ត្រី​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួត​មើលឃើញថា ​ប្រកួត​មិន​អស់​សមត្ថភាពនឹង​បណ្ដេញ​ចុះ​ពីលើ​សង្វៀន​។ អ្វីដែល​ពិសេស ដើម្បី​សម្រួច​គោលដៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ សហព័ន្ធ​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​នេះរៀងរាល់ ២​សប្ដាហ៍​ម្ដង ដើម្បី​សម្រួច​សមត្ថភាព​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm