រុស្ស៊ី​និយាយថា ការអត្ថាធិប្បាយ​របស់​លោក Zelenskyy ជាការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភព​លោក​

2022/10/07 06:20:31 pm        765

​រុស្ស៊ី៖ អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ការ​អំពាវនាវ​ដល់​ស​ម្ព័​ន្ធ​ណា​តូ​របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy ឲ្យ​បើក​ការវាយប្រហារ​បង្ការ​ទុកជាមុន​ទល់នឹង​រុស្ស៊ី គឺជា​ការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភពលោក​។

​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុស្ស៊ី RIA Novosti ថា សេចក្ដីថ្លែងការណ៍​បែបនេះ​មិន​ខុស​អី​នឹង​ការ​អំពាវនាវ​ឲ្យ​ចាប់ផ្ដើម​សង្គ្រាម​ពិភពលោក​មួយ​ផ្សេងទៀត ដែល​នឹង​បង្ក​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​មិន​អាច​ស្មាន​ដល់ ដោយ​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​កុំ​នៅ​ស្ងៀម​ចំពោះ​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy។ ​លោក Peskov បាន​អះអាង​បន្ថែម​ទៀត​ថា សហរដ្ឋអាមេរិក និង​អង់គ្លេស​គឺជា​អ្នកគ្រប់គ្រង​សកម្មភាព​របស់​ទីក្រុង Kiev តាម​ជាក់ស្ដែង ហើយ​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព ​និង​សេចក្ដីថ្លែងការណ៍​នានា​របស់​លោក Zelenskyy និង​រដ្ឋបាល​របស់​លោក​។

​ការ​អត្ថាធិប្បាយ​របស់​លោក Zelenskyy មាន​ឡើង​អំឡុង​បទសម្ភាសន៍​តាម​វីដេអូ​ជាមួយ​វិទ្យា​ស្ថាន Lowy របស់​អូស្ត្រាលី​។ ​ទន្ទឹម​នឹង​នេះ​ដែរ រុស្ស៊ី​បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​បារាំង​លោក Pierre Levy ជុំវិញ​ការ​គាំទ្រ​ខាង​យោធា​ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​ប្រទេស​បារាំង​ដល់​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm