ចំនួន​អ្នកស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​សាលារៀន​ប្រទេស​ថៃ​កើន​ដល់ ៣៧នាក់ ខណៈ​ខ្មាន់កាំភ្លើង​ប្រើ​កាំភ្លើង និង​កាំបិត

2022/10/07 06:46:59 pm        1.3 K

​ថៃ៖ អតីតមន្ត្រី​នគរបាល​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​គ្រឿងញៀន​ បាន​សម្រុក​ចូលទៅក្នុង​មជ្ឈមណ្ឌល​ថែទាំកុមារ​ពេល​ថ្ងៃមួយ​កន្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុងប្រទេស​ថៃ ​ដោយបាន​សម្លាប់​សិស្សសាលា​ម​ត្តេ​យ្យ ​និង​គ្រូបង្រៀនរាប់សិប​នាក់ ​ហើយ​បន្ទាប់មក​បាន​បាញ់​មនុស្ស​បន្ថែមទៀត​នៅពេល​ខ្មាន់កាំភ្លើង​រូបនេះ​រត់គេចខ្លួន​។

​យ៉ាងហោចណាស់​មនុស្ស ៣៧នាក់​បាន​ស្លាប់​ក្នុងនោះ​មាន​កុមារ​ ២៤​នាក់​នៅក្នុង​ការបាញ់ប្រហា​រ​ដ៏​ឃោ​ឃៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​។ យោងតាម​តាម​សេចក្តីរាយការណ៍ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​បណ្ដេញ​ចេញពី​កងកម្លាំង​នគរបាល​កាលពីដើម​ឆ្នាំនេះ បាន​បាញ់សម្លាប់​ខ្លួនឯង​បន្ទាប់ពី​សម្លាប់​ប្រពន្ធ និងកូន​នៅផ្ទះ​។ ការវាយប្រហារ​នេះ​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ជនបទ Uthai Sawan ក្នុង​ខេត្ត Nongbua Lamphu ភាគ​ឦសាន​ប្រទេស​ថៃ ជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់​ប្រទេស​ថៃ​។ យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ឲ្យ​ដឹងថា ខ្មាន់កាំភ្លើង​ក៏បាន​ប្រើ​កាំបិត​ក្នុងការ​វាយប្រហារ​នេះដែរ ហើយ​បន្ទាប់មក​បាន​រត់គេច​ខ្លួន​ចេញពី​អគារ​សាលារៀន​។ គ្រូបង្រៀនម្នាក់​ដែល​បានឃើញ​ហេតុការណ៍​បាញ់ប្រហារ​ដ៏​សាហាវ​ នៅ​មជ្ឈមណ្ឌល​ថែទាំ​កុមារ​នៅ​ភាគ​ឦសាន​ប្រទេស​ថៃ​បាន​និយាយថា បុគ្គលិក​បាន​ចាក់សោទ្វារ នៅពេលនោះ​ពួកគេ​បានឃើញ​ខ្មាន់កាំភ្លើង​សម្រុក​ចូលមក​ខាងក្នុង​អគារ​សាលារៀន​។

នាយករដ្ឋមន្ត្រី​ថៃលោក Prayuth Chan-ocha បាន​សម្តែង​នូវ​ទុក្ខសោក​ខ្លាំង​បំផុតរបស់លោក​ចំពោះ​ជនរងគ្រោះ និង​ក្រុមគ្រួសារ​របស់​ពួកគេ និង​បាន​និយាយថា អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​ពី​ហេតុផល​របស់​ខ្មាន់កាំភ្លើង​។ ​ឧ​ត្ត​ម​សេនីយ៍ Damrongsak Kittipraphat ស្នងការ​នគរបាលជាតិបាន​និយាយថា បន្ទាប់ពី​មានការ​សម្លាប់​រង្គាល​នៅ​មណ្ឌល​ថែទាំ​កុមារក្នុង​ខេត្ត Nong Bua Lamphu ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​ខ្លួនឯង​នៅផ្ទះ ហើយ​ប្រពន្ធ និង​កូនប្រុស​ម្នាក់​របស់​ខ្មាន់កាំភ្លើង​ក៏ត្រូវ​បាន​គេ​ប្រទះឃើញ​ស្លាប់​។ លោក​និយាយថា មនុស្ស​ប្រហែល ១០នាក់​បាន​រងរបួស​ក្នុងការ​វាយប្រហារ​នោះ ហើយ​នគរបាល​បានកំណត់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​មានឈ្មោះ Panya Kamrab អាយុ​ ៣៤​ឆ្នាំ៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        25
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        66
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»

2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm