យុវជនអាស៊ានជាង១០០នាក់ ជួបជជែកគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយវិបត្តិកូវីដ១៩

2022/10/07 10:40:08 pm        90

ភ្នំពេញ៖ យុវជនចំនួនជាង ១០០នាក់ មកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ាន បានជួបប្រជុំគ្នា​ក្នុង​កម្មវិធី​សន្និសីទយុវជនអាស៊ាន (AYC) ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្រោយការរាតត្បាតនៃ​ជំងឺកូវីដ១៩” ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានាទាំងអស់គ្នា ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីក្រុងភ្នំពេញ និងតាមប្រព័ន្ធអនឡាញ។

ក្នុងរបៀបវារៈសន្និសីទយុវជនអាស៊ាន ដែលរៀបចំឡើងនៅសាកលវិទ្យាល័យខេមតិច រាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់៩ ខែតុលា ឆ្នាំ២០២២ ដែលផ្តោតសំខាន់លើសសរស្តម្ភចំនួន៣ របស់អាស៊ាន មានដូចជា៖ ១.សហគមន៍នយោបាយសន្តិសុខអាស៊ាន៖ សន្តិសុខ និងសុខមាលភាពអាស៊ាន ២.សហគមន៍សេដ្ឋកិច្ចអាស៊ាន៖ កិច្ចសហប្រតិបត្តិការ និងការគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងអាស៊ាន និង៣.សហគមន៍វប្បធម៍អាស៊ាន៖ សិទ្ធមនុស្ស និងការឲ្យតម្លៃក្នុងអាស៊ាន។

តាមការលើកឡើងរបស់លោក Senjaya Mulia ស្ថាបនិកអង្គការយុវជនអាស៊ាន បានមានប្រសាសន៍ថា សន្និសីទយុវជនអាស៊ាន ២០២២ ដើម្បីស្វែងរកនូវអ្នកដឹកនាំវ័យក្មេង និងបុគ្គលស្វែងរកការផ្លាស់ប្តូរ​នៃតំបន់អាស៊ានដែលមានចំណាប់អារម្មណ៍ក្នុងការចែករំលែក នូវការយល់ឃើញចំពោះបញ្ហា និង​ឱកាសនានា​នៅក្នុងសហគមន៍អាស៊ាន ព្រមទាំងអាចចូលរួមបង្កើតនូវគោលនយោបាយទៅកាន់អគ្គលេខាធិការអាស៊ានចំពោះការបជ្រើសរើសយកនូវសសរស្តម្ភ។ លោកបន្តថា សម្រាប់អង្គការយុវជនអាស៊ាន ឲ្យតម្លៃខ្ពស់ទៅលើយុវជន ព្រោះយុវជន ជាកាតាលីករដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ និងអភិវឌ្ឍន៍។

ជាមួយគ្នានេះ កញ្ញា ណយ ឆវិន មន្រ្តីផ្នែកកិច្ចការនិស្សិត នៃសាកលវិទ្យាល័យ ខេមតិច បានបញ្ជាក់ថា ចំពោះប្រធានបទដែលរៀបចំឡើងក្នុងពេលនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជនក្នុងតំបន់អាស៊ាន ក្នុងការអនុវត្តគោលការណ៍សន្តិភាព ស្ថេរភាព សាមគ្គីភាព ឯកភា ភាពរុងរឿង និងនិរន្តភាព ដែលស្របទៅនឹងតួនាទីប្រធាន នៃអាស៊ានរបស់កម្ពុជានៅឆ្នាំនេះផងដែរ។ ជាពិសេស ការបង្កើតបាននូវទំនាក់ទំនង រវាងតំណាងសមាជិករដ្ឋនៃសមាគមអាស៊ាន រួមមាន៖ ស្ថាប័នឯកជន ធុរកិច្ច ចលនាសង្គមស៊ីវិល ស្ថាប័នអប់រំនិងផ្សព្វផ្សាយ អង្គការអន្តរជាតិ ដៃគូពីសំណាក់សកលវិទ្យាល័យនានា សមាគមសិស្ស និងនិស្សិត។

កញ្ញា បានឲ្យដឹងទៀតថា គោលបំណងសំខាន់នៃការរៀបចំសន្និសីទនេះឡើង ក្នុងគោលបំណងទទួលស្គាល់​ភាពជាប្រធានអាស៊ានរបស់កម្ពុជា, ការបោះពុម្ភផ្សាយឯកសាររបស់ អង្គការយុវជនអាស៊ាន (AYO) នូវឯកសារស្រាវជ្រាវក្រោមចំណងជើង “ការអភិវឌ្ឍន៍ចេរកាលនៃអាស៊ាន៖ ការចូលរួមរបស់យុវជន” និងបង្កើតទំនាក់ទំនង រវាងតំណាងសមាជិករដ្ឋនៃសមាគមអាស៊ាន, ស្ថាប័នឯកជន, ធុរកិច្ច, ចលនាសង្គមស៊ីវិល, ស្ថាប័នអប់រំ និងផ្សព្វផ្សាយ, អង្គការអន្តរជាតិ, ដៃគូពីសំណាក់សកលវិទ្យាល័យនានា, សមាគមសិស្ស និងនិស្សិត៕


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm