ផ្លូវជាតិ លេខ៧ត្រូវផ្អាកចរាចរណ៍មួយរយៈសិន ដេីម្បីក្រុមការងារដាក់លូរំដោះទឹកចេញពីផ្លូវជាតិ

2022/10/08 12:19:43 am        533

កំពង់ចាម ៖ សេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរទោចក្រយានយន្តនិងរថយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៧ ចាប់ពី PK89+000 ដល់ PK91+000 ស្ថិតនៅក្នុងភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខណៈមន្ត្រីសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម កាត់ផ្លូវជាតិលេខ៧ ដាក់លូមុខ១ម៉ែត្រ មានពីរជួរ ដេីម្បី រំដោះទឹកចេញពីតំបន់នេះដែលកំពុងជន់លិចដោយសារជំនន់ទឹកភ្លៀងឲ្យបាន។

ទន្ទឹមនឹងនេះដែរ  នៅរសៀល ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ ​ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល​នៃគណៈអភិបាលខេត្តកំពង់ចាម ​បានដឹក​នាំមន្ត្រី​ជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម សហការជាមួយ អាជ្ញាធរ ស្រុកព្រៃឈរ ចុះពិនិត្យ ស្ថានភាពទឹកជំនន់ទឹក​ភ្លៀងដែលបង្កឲ្យហូរកាត់ ជន់លិចបណ្តោយផ្លូវជាតិលេខ៧ ត្រង់ចំណុចភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ 

បន្ទាប់ ឯកឧត្តម អ៊ុន ចាន់ដា  អភិបាល បានបញ្ជាឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ចាម ​ដែលដឹកនាំដោយ​ លោក សុខ លឹមហៀង ​ប្រធានមន្ទីរ ឲ្យក្រុមការងារកាត់ផ្លូវជាតិលេខ៧ ចេញ ដេីម្បីដាក់លូមុខកាត់១ម៉ែត្រ ចំនួន២ជួរ រំដោះទឹកចេញពីផ្លូវ និងមួយចំហៀងផ្លូវទៀត។

បេីតាមការបញ្ជាក់ ពី  លោក សុខ លឹមហៀង ប្រធានមន្ទីរ សាធារណការ និង ដឹក ជញ្ជូន ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវជា តិលេខ៧នេះត្រូវផ្អាកចរាចរណ៍មួយរយៈសិន ហេីយសូមអធ្យាស្រ័យដល់សាធារណជនទាំងអស់ដែលធ្វេីដំណេីរឆ្លងកាត់ផ្លូវនេះ ។ លោកប្រធានមន្ទីរ បញ្ជាក់ ទៀតថា ក្រុមការងារនឹងពន្លឿនការដាក់លូឲ្យរួចរាល់នៅព្រឹកថ្ងៃទី៨ ខែតុលា នេះ ដេីម្បីបេីកចរាចរណ៍ឲ្យបងប្អូនប្រជាពលរដ្ឋអាចធ្វេីដំណេីរឆ្លងកាត់បាន៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm