សម្តេច​តេ​ជោ​ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ នឹង​អ្នក​ឆ្លង​កូ​វីដ​-១៩ ​ទៅឱ្យ​ពេទ្យ​យក​ចំណាក​ទៅធ្វើ​តេស្ត

2021/04/27 09:59:58 am        400

ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់ ​ដែល​ដឹងថា ​ខ្លួន​មានការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល ​ជាមួយ​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ​ត្រូវតែទៅ​ ឱ្យ​គ្រូពេទ្យ​យក​សំណាក ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។

តាមរយៈ​ហ្វេស​ប៊ុ​ក​ផ្លូវការ ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមេសា​នេះ សម្តេច​តេ​ជោ ​ប្រមុខ​រាជរដ្ឋាភិបាល ​បាន អំពាវនាវ ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ឱ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ស្ថានភាព ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ នាពេល​បច្ចុប្បន្ននេះ​។

ស្ថានភាព​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កើត​ចេញពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ កំពុង​តែ​មាន​វិសាលភាព​ធំ​ឡើង​ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ​គួរឱ្យ​ព្រួយបារម្ភ ដែល​មកដល់ពេលនេះ ​មាន​អ្នក​ឆ្លង ចំនួន​ជាង​បី​ពាន់​នាក់ ក្នុងនេះ​ ព្យាបាល​ជាសះស្បើយ មាន​ចំនួន​ជិត​ពីរពាន់​នាក់ ​និង​ស្លាប់​២៤​នាក់​។​

​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​កំពុង​បង្ក​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​រាជធានី​-​ខេត្ត ​ចំនួន​៤ ​គឺ​រាជធានី ភ្នំពេញ ខេត្តកណ្តាល ​ខេត្ត​ព្រះសីហនុ និង​ស្វាយរៀង ជាពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ​តែម្តង​ ដែល​បាន​នឹង កំពុង​ឆ្លង​រីក​រាលដាល​យ៉ាង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។

ដោយសារ​ហានិភ័យ​នេះ ប្រជាពលរដ្ឋ ត្រូវបាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កម្រិត​ខ្ពស់​ជាទីបំផុត ​បើ​មិន​មាន​ការចាំបាច់​ទេ កុំ​ចេញពីផ្ទះ ​ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ ៣​ការពារ គឺ​ពាក់​ម៉ាស់ ​ឧស្សាហ៍​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ឬ​ ជែ​ល ​រក្សា​គម្លាត​សុវត្ថិភាព​សង្គម ​និង​បុគ្គល ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើងទៅ​ ឱ្យបាន​គ្រប់ៗ​គ្នា នៅ​គ្រប់​ទីកន្លែង និង​ប្រកាន់ខ្ជាប់​វិធានការ ៣​កុំ គឺ កុំ​ចូលទៅ ​កន្លែង​ដែល​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​ និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើនពេក រក​កន្លែង​មាន​ខ្យល់​ចេញចូល កុំ ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ កុំ​ប៉ះពាល់​គ្នា ចាប់​ដៃគ្នា កុំ​កៀក​ស្មា​គ្នា និង​កុំ​អោប​គ្នា ។​ល​៕

​អត្ថបទ ៖ ​មុត សុទ្ធ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm