សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ធ្វើ​សមយុទ្ធ​យាន​ដ្រូ​ន​រួមគ្នា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​

2022/10/08 07:19:57 pm        740

​អាមេរិក៖ កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក​បានធ្វើ​សមយុទ្ធ​យាន​ដ្រូ​ន​រួមគ្នា​ ជាមួយ​ចក្រភព​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ដោយ​បាន​សាកល្បង​នាវា​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​ដូចគ្នា ដែល​ប្រទេស​អ៊ីរ៉ង់​ចាប់​បាន​ពីរ​លើក​កាលពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ​

​សមយុទ្ធ​នេះ​ធ្វើឡើង​ ខណៈ​កងទ័ពជើងទឹក​អាមេរិក​បាន​ប្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន​ពាណិជ្ជកម្ម ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​យាន​ដ្រូ​ន​នៅ​ក្នុង​តំបន់ និង​បាន​ព្រមាន​ប្រឆាំង​ការ​ជ្រៀត​ជ្រែក​ក្នុង​ប្រតិបត្តិការ​របស់​ពួកគេ​។ សម​យុទ្ធ​យាន​ដ្រូ​ន​ធ្វើឡើង នៅ​ពេល​ដែល​មាន​ភាព​តាន​តឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់​នៅ​លើ​សមុទ្រ​នៅ​តែ​មាន​កម្រិត​ខ្ពស់ ខណៈ​ការ​ចរចា​បាន​ជាប់​គាំង​ជុំវិញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ជាមួយ​ប្រទេស​មហាអំណាច​ពិភព​លោក និង​ខណៈ​ដែល​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​បាន​កើតឡើង​នៅ​ក្នុង​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ​។​

​កង​នាវា​ចរ​ទី​5 ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈិមបូព៌ា​របស់​កងទ័ព​ជើង​ទឹកបាន​និយាយ​ថា សម​យុទ្ធ​កាល​ពី​ថ្ងៃ​សុក្រ​ចូលរួម​ដោយ​នាវាចម្បាំង​អាមេរិក​ពីរ​គ្រឿង និង​អង់គ្លេស​ពីរ​គ្រឿង​នៅ​លើ​ឈូង​សមុទ្រ​ពែ​ក្ស​ ព្រមទាំង​នាវា​រុករក Saildrone បី​គ្រឿង​។ យាន​ដ្រូ​ន​បាន​ស្វែងរក​គោលដៅ​នៅលើ​សមុទ្រ បន្ទាប់​មក​បាន​បញ្ជូន​រូបភាព​ដែល​កាមេរ៉ា​របស់​វា​ថត​បានទៅ​នាវាចម្បាំង និង​មជ្ឈមណ្ឌល​បញ្ជា​របស់​ក​ង​នាវា​ចរ​ទី5៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        18
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        59
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm