ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣ នៅ​ខណ្ឌ​ច្បារអំពៅ កំពុង​បន្ត​ដំណើរការ​សម្រាប់​ក្រុម​គោលដៅ​និង​ពលរដ្ឋ​ស្ម័គ្រចិត្ត

2021/04/27 09:59:58 am        700


ភ្នំពេញ ៖ គិត​មក​ត្រឹម​ថ្ងៃទី ៩​ខែមេសា ​ឆ្នាំ ២០២១​នេះ ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ ​គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣​កំពុង​ដំណើរការ​ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ ​ដោយ​រាប់បញ្ចូល​ទាំង ក្រុម​មន្ត្រី ​មនុស្ស​ចាស់​វ័យ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ​និង​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ទទួល​ការ​ចាក់​វ៉ាក់សាំង​។

ក្នុង​ខណ្ឌ​ច្បារអំពៅ គឺមាន​ទីតាំង​ចាក់​វ៉ាក់សាំង​ចំនួន ៣​កំពុង​ដំណើរការ ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ក្រុម​គោលដៅ និង​ប្រជា​ពល​រដ្ឋ​ដែល​ស្ម័គ្រចិត្ត​។​ ជាក់ស្ដែង​ទីតាំង​ទាំង ​៣​ដែល​កំពុង​បន្ត​យុទ្ធនាការ​របស់​ខ្លួន​នេះ ​គឺ​ស្ថិតនៅ​មន្ទីរ​ពេទ្យបង្អែក​ច្បារអំពៅ​ ដែល​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គោលដៅ និង​មនុស្ស​ចាស់​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើងទៅ ​ទីតាំង​ពីរ​គឺ​ស្ថិតនៅ​មណ្ឌល​សុខភាព ​ព្រែក​ឯង សម្រាប់​ការ​ចាក់​ជូន​មនុស្ស​ចាស់​អាយុ​ចាប់ពី ​៦០​ឆ្នាំ​ឡើងទៅ​ដូចគ្នា ​និង​ទីតាំង​៣ គឺ​ស្ថិតនៅ​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ដែល​ជា​ទីតាំង​ថ្មី​បង្កើត​ឡើង​កាលពី​ថ្ងៃទី ៥​ខែមេសា​កន្លងទៅ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​។

ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត​នេះ​ គឺ​មាន​វត្តមាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន មក​ទទួល​ការចាក់ ​និង​មានការ​រៀបចំ​គោរព​តាម ការណែនាំ​ដោយ​មិន​មាន​ការ​ប្រមូលផ្ដុំ​ផ្ទុយ​ពី​វិធាន​ការការ​ពារ​នោះទេ​។ ក្នុង​ឱកាស​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​នាពេលនេះ​ ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែល​បាន​ស្ម័គ្រចិត្ត ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល និង​មើល​ឃើញថា​វ៉ាក់សាំង​នេះ​មាន​សារៈប្រយោជន៍​ជាខ្លាំង ​សម្រាប់​ខ្លួន​គាត់ គ្រួសារ​គាត់ និង​សង្គមជាតិ​។

សម្រាប់​ទីតាំង​ភូមិសាស្ត្រ​ខណ្ឌ​ច្បារអំពៅ គឺ​ទើប​បិទ​បញ្ចប់​ទីតាំង​ចាក់​វ៉ាក់សាំង​មួយ​កន្លែង​នៅ​វិទ្យាល័យ​ច្បារអំពៅ ក្រោយពី​ទីតាំង​នេះ បាន​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​គ្រូបង្រៀន​រួចរាល់​។ ជុំវិញ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជាទី​តាំង​មាន​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខ្លាំង គឺ​កំពុង​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​គ្រប់​ខណ្ឌ​ទាំង ១៤​។ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បង្កើត​ទីតាំង​ចាក់​វ៉ាក់សាំង​ថ្មី​១​កន្លែង ​ក្នុង​១​ខណ្ឌ ​សម្រាប់​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ស្ម័គ្រចិត្ត ដើម្បី​ពន្លឿន​ការងារ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​នេះ​៕


​អត្ថបទ​៖​គឹម​ហុក


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm