ពលរដ្ឋរស់នៅជាប់មាត់ស្ទឹងព្រែកត្នោតនៅតែបារម្ភ ខណៈកម្ពស់ទឹកបន្តកើនឡើង

2022/10/08 10:14:15 pm        510

ភ្នំពេញ៖ រយៈពេលពីរទៅបីថ្ងៃមកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ដែលហូរកាត់ក្នុងភូមិសាស្រ្តខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ផ្ដើមហក់ឡើងជាថ្មី។ ទឹកក៏បានហូរចូលក្រោមផ្ទះ ពលរដ្ឋមួយចំនួន ដែលរស់នៅជាប់ផ្ទាល់នឹងមាត់ស្ទឹងផងដែរ។ ការហក់ឡើងនៃកម្ពស់ទឹកស្ទឹងនេះ ធ្វើអោយពលរដ្ឋកាន់តែបារម្ភ និងត្រៀមការពារសុវត្ថិភាពកូនចៅ រឺជម្លៀសដើម្បីសុវត្ថិភាព។

កម្ពស់ទឹកស្ទឹងព្រែកត្នោត ចាប់ផ្ដើមហក់ឡើងជាថ្មីរយ:ពេលប៉ុន្មានថ្ងៃមកនេះ។ គិតត្រឹមថ្ងៃតី ៨ ខែតុលានេះ ប្រជាពលរដ្ឋរស់នៅជាប់មាត់ស្ទឹង ​ក្នុងភូមិសាស្រ្តខណ្ឌ ដង្កោ អះអាងថាទឹកនៅតែ​បន្តកើនឡើង ហើយទឹកក៏បានហូរចូលដល់ក្រោមផ្ទះពលរដ្ឋមួយចំនួន ដែលមានដីទាប​ជាប់​នឹងមាត់ស្ទឹងផ្ទាល់តែម្ដង។

កម្ពស់ទឹកបន្តហក់ឡើងនេះ ធ្វើអោយពួកគាត់នៅតែមានការបារម្ភបង្កើនការប្រុងប្រយ័ត្ន ការពារ​សុវត្ថិភាពកូនចៅតូចៗ ​និងត្រៀមជម្លៀសទៅលើផ្ទះរឺឡើងមកលើទំនប់ បើសិនមានការជន់​លិចដូចរាល់ឆ្នាំ។

កម្ពស់ទឹកស្ទឹងព្រែកត្នោត ទោះបន្តកើនឡើងក្ដី ​តែគិតត្រឹមពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនទាន់​មានការចេញសេចក្ដីជូនដំណឹង​អោយពលរដ្ឋប្រុងប្រយ័ត្ន រឺប្រកាសអាសន្នពីបញ្ហាទឹកជំនន់​ស្ទឹងព្រែកត្នោតនោះទេ។

នៅតាមបណ្ដោយផ្លូវជាប់មាត់ស្ទឹងព្រែកត្នោត​ ក្នុងភូមិសាស្រ្តសង្កាត់ដង្កោ ក៏ឃើញមានការចាក់ដី​ធ្វើជា​ទំនប់បន្ថែម ដើម្បីត្រៀមការពារ ​ក្នុងករណីទឹកហក់ឡើងខ្លាំងផងដែរ។

ពាក់ព័ន្ធនឹងរឿងអាកាសធាតុនេះ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែតុលានេះ បាន​ចេញ​សេចក្តីជូនដំណឹងស្តីពី ដោយ​យោងតាមស្ថានភាពអាកាសធាតុដែលបាននឹង​កំពុងវិវត្ត​ជាក់ស្តែង នឹងបន្តវិវត្តជាបន្តបន្ទាប់បង្ហាញឲ្យឃើញថា កម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វរវាង​ទ្រនុង​សម្ពាធខ្ពស់ពីចិន​ និងជ្រលងសម្ពាធទាប​ ដែលរុញច្រានពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ។ ជាមួយគ្នានោះនៅថ្ងៃទី ​១៣ ខែតុលា ឆ្នាំ ២០២២ ​ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Active Low) មួយដើរចូលមកលើភាគអាគ្នេយ៍នៃប្រទេសវៀតណាម ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០២២ ភ្លៀងនឹងនៅ​តែ​បន្តធ្លាក់លើផ្ទៃប្រទេស ។

ក្នុងនោះបណ្តាខេត្តនៃតំបន់ខ្ពង់រាបភាគឦសាននិងពាយព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់​ក្នុង​កម្រិតពីតិចទៅមធ្យម ។ ​សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ ​និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាព​អាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោកនិងកំសួលរលកសមុទបង្គួរ ។

ក្រសួងធនធានទឹក ​ក៏បានបញ្ជាក់អោយ ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ៗ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        96
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm