លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ១០ឆ្នាំមកនេះ TYDA មានការគាំទ្រ និងសេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ ក្នុងសកម្មភាពមនុស្សធម៌

2022/10/09 04:10:33 pm        824

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជន​សម្ដេចតេជោ(TYDA) បានបង្ហាញក្តីរំភើប និងមោទនភាពចំពោះភាពរីកចម្រើន ការគាំទ្រ សេចក្តីស្រឡាញ់ពីប្រជាពលរដ្ឋ និងភាពល្បីល្បាញរបស់សមាគមTYDA ដែលបានធ្វើសកម្មភាព​មនុស្សធម៌ក្នុងរយៈពេល ១០ឆ្នាំនេះ ដែលទាំងអស់នេះបានមកពីការលះបង់ពេលវេលា កម្លាំង​កាយចិត្ត ការប្រើប្រាស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ប្រកបដោយគុណធម៌ និងសេចក្តីស្រឡាញ់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងធ្វើសកម្មភាពមនុស្សធម៌​នៅទូទាំង​ប្រទេស។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញក្តីរំភើប និងមោទនភាពបែបនេះ ក្នុងពិធីប្រកាស​បញ្ចូល​សមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លើកទី៧នៅរសៀល​ថ្ងៃទី០៨ ខែតុលា នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង​សុខាភិបាល ដៃគូរសហការ អជ្ញាធរ សប្បុរសជន ថ្នាក់ដឹកនាំនក្រុមការងារ សមាជិកសមាជិកា​សមាគមTYDA ប្រមាណជាង៨០០នាក់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ (TYDA) គិតត្រឹមឆ្នាំ២០២២នេះ មានអាយុ ១០ឆ្នាំហើយ និងបានធ្វើសកម្មភាពមនុស្សធម៌​ទូទាំងប្រទេស ដោយបានផ្ដល់នូវជីវិតទីពីរ សុភមង្គល និងស្នាមញញឹមជូនប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ។

លទ្ធផលជាក់ស្ដែងគឺព្យាបាលប្រជាពលរដ្ឋបានចំនួនជិត៣៥ម៉ឺននាក់ ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង ៦ពាន់នាក់​ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់​ត្រូវបានវះកាត់ដោយជោគជ័យក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបាននិងកំពុង​ឧបត្ថម្ភ​សម្ភារៈ បរិក្ខា ក្នុងការផ្ដល់លទ្ធភាព និងទ្រទ្រង់សមាគមឱ្យសមាគមមានលទ្ធភាព​បន្ត​បេសកកម្មមនុស្សធម៌​បន្ថែមទៀត និងសូមថ្លែងអំណរគុណដៃគូរសហការដែលបានជួយឧបត្ថម្ភ​គាំទ្រតាមរយៈការចូលរួមដោយផ្ទាល់ក្នុងបេសកកម្មក៏ដូចជាជួយសម្របសម្រួលយកចិត្តទុកដាក់រាល់សកម្មភាពរបស់សមាគម។

សូមបញ្ជាក់ថា គិតត្រឹមខែតុលាឆ្នាំ២០២២ នេះ សមាគមគ្រូពេទ្យលោកស្ម័គ្រចិត្តយុវជន​សម្ដេច​តេជោ (TYDA) បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកបានចំនួន៧លើក ដែលធ្វើឱ្យ​សមាគមមក​ដល់ពេលនេះមានសមាជិកចំនួនជាង៨០៦០នាក់៕ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm