ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចឡើងវិញពីការណែនាំរបស់សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឱ្យបន្តគិតគូរនិងឧបត្ថម្ភគាំទ្រដល់កងទ័ព

2022/10/09 06:46:24 pm        587

បន្ទាយមានជ័យ៖ នាឱកាសនៃបេសកកម្មចុះសំណេះសំណាល និងចែកអាវរងាជូនកងទ័ព នៅ​តាមបណ្តាកងពលប្រចាំទិសនានាចំណុះយោធភូមិភាគទី៥ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំ​ការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែល​កំពុងជាប់បំពេញបេសកកម្មក្រៅប្រទេស ជូនទៅដល់កងកម្លាំងគ្រប់រូប​ដែលបានលះបង់កម្លាំង​កាយចិត្ត ក្នុងការបំពេញភារកិច្ចប្រចាំនៅភូមិសាស្រ្តទួលខុសត្រូវរបស់ខ្លួនបានល្អប្រសើរ។

ឯកឧត្តម បានបន្ថែមទៀតថា ទាំងសម្តេចតេជោ និងឯកឧត្តម ហ៊ុន ម៉ាណែត តែងតែណែនាំ​ដល់ឯកឧត្តម និងសមាជិកក្រុមគ្រួសារអំពីគុណតម្លៃ​ និងភាពអង់អាចក្លាហានកងទ័ព និងបាន​ផ្តល់ឱកាសក្នុងការហ្វឹកហាត់លុតដំសមត្ថភាព ​និងស្វែងយល់ពីស្មារតី ឆន្ទៈ របស់នាយទាហាន ពលទាហាននៅតាមខ្សែបន្ទាត់ព្រំដែន ការពារទឹកដី និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ថា កងទ័ពមិនត្រឹមតែបំពេញ​តួនាទី​ក្នុងវិស័យការពារជាតិតែប៉ុណ្ណោះទេ តែក៏បានចូលរួមការងារសង្រ្គោះប្រជាពលរដ្ឋ​ដែលជួប​គ្រោះមហន្តរាយផ្សេងៗ ​ជាពិសេសក្នុងកាលៈទេសៈដែលក្នុងភូមិសាស្រ្តកំពុងប្រុងជើង​ការ​ចំពោះគ្រោះទឹកជំនន់ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏សូមអបអរសាទរ និងកោតសរសើរចំពោះការប្តេជ្ញាចិត្តដ៏មោះមុត​របស់​កង​ពលតូចអន្តរាគមន៍លេខ១៤ ​ក្នុងការការពារបូរណភាពដែនដី ​ការពាររដ្ឋធម្មនុញ្ញ ការពារ​លទ្ធិប្រជាធិបតេយ្យ ការពារព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត​ចេញពីការបោះឆ្នោតឱ្យខាងតែបាន​ ទោះក្នុងតម្លៃណាក៏ដោយ។

ទន្ទឹមនឹងនេះ ក្នុងដំណើរបេសកកម្មមកជួបកងកម្លាំងគ្រប់ប្រភេទប្រចាំយោធភូមិភាគទី៥​ ឯកឧត្តម ហ៊ុន ម៉ានី ​បានធ្វើការបញ្ជាក់ក្នុងគ្រប់ពិធីជូនដល់មេបញ្ជាការ និងកងកម្លាំង ចំពោះការបេ្តជ្ញាគាំទ្រ​បេក្ខភាព ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្ទាប់ និងគាំទ្រ​បេក្ខភាព​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីបន្តវេន​នាពេល​អនាគត។

សូមបញ្ជាក់ថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ​នាយករដ្ឋមន្រ្តី បានចាត់ឱ្យឯកឧត្តម ហ៊ុន ម៉ានី ​ចុះជួបសំណេះសំណាល និងប្រគល់អាវរងាចែកជូនដល់កងកម្លាំងគ្រប់ប្រភេទ​ប្រចាំ​យោធភូមិភាគទី៥ ​នៅតាមបញ្ជាការដ្ឋានទិសទាំង៣។

ក្នុងនោះ ឯកឧត្តម​ ក៏បាននាំយកមកជាមួយបន្ថែមនូវស្បៀងអាហារ​ និងសម្ភារៈមួយចំនួនផងដែរ៕អត្ថបទ រដ្ឋា



អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        99
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        130
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm