កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យមានបង្កប់ល្បែងស៊ីសង

2022/10/09 09:51:37 pm        1.3 K

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែកផ្លាហ្សា សង្ស័យថា មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនៅទីនោះ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៩ និង៣០ នាទីព្រឹក ថ្ងៃទី០៩ ខែតុលាឆ្នាំ ២០២២ ដឹកនាំផ្ទាល់ដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ដឹកនាំ​កម្លាំង​គណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំងក្នុងផ្សារបឹងត្របែក ផ្លាហ្សា ដែលស្ថិតនៅផ្លូវលេខ៤៦៦ ភូមិ០៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមមន្ត្រីសាលាខណ្ឌចំការមន បានឱ្យដឹងថា មុនឈានដល់ការចុះត្រួតពិនិត្យទីតាំង​ក្នុង​ផ្សារបឹងត្របែក​ផ្លាហ្សានេះដោយមានការផ្ដល់ព័ត៌មានមកថា ក្នុងទីតាំងនេះមាន​បង្កប់ល្បែងស៊ីសង​គ្រប់ប្រភេទ ដែលផ្ទុយពីអនុសាសន៍របស់សម្ដេច នាយករដ្ឋមន្ត្រី ។ ​

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន បានដឹកនាំកម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង មិនឃើញ​មាន​អ្វីដូចដែល​ការផ្ដល់ព័ត៌មាន​មកនោះឡើយ។ ដោយជាន់នីមួយៗ​ក្នុងអគារផ្សារបឹងត្របែក​ផ្លាហ្សា ​សង្កេតឃើញ​ ជាន់ក្រោមដីជាចំណតម៉ូតូ,ជាន់ផ្ទាល់ដីជាកន្លែងសម្រាប់បងប្អូន​អាជីវក​រលក់ដូរធម្មតា,ជាន់ទី១ ជាស្នាក់ការរបស់ផ្សារ. ជួលជាការិយាល័យចំនួន ​០៤បន្ទប់ និង​ផ្នែក​កណ្ដាលជាលំហ , ជាន់ទី០២ និងជាន់ទី០៣ ជា​ចំណតរថយន្ត ​និង​ ជាន់ទី៤ ជាទីតាំង​ខារ៉ាអូខេ​មានចំនួន១៧បន្ទប់​ និងបន្ទប់​សម្រាប់​បុគ្គលិកស្នាក់​នៅចំនួន១៣ បន្ទប់។ បន្ទាប់មក​មន្ត្រីជំនាញ​បានត្រួតពិនិត្យអាជីវកម្មទីតាំងខារ៉ាអូខេឃើញថា មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​ និង​វិញ្ញាបនប័ត្រ ចុះ​បញ្ជីត្រឹមត្រូវ។

ជាចុងក្រោយអាជ្ញាធរខណ្ឌចំការមន ​បានធ្វើការណែនាំ​ដល់​ម្ចាស់ទីតាំងផ្សារបឹងត្របែកផ្លាហ្សា ហាម​មិនឱ្យ​មានការធ្វើអាជីវកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ ក្នុងករណី​មិនស្ដាប់ការណែនាំ​អាជ្ញាធរ និងចុះបិទអាជីវកម្មតែម្ដង៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm