អាជ្ញាធរខេត្តកំពង់ធំ ចុះនាំយកគ្រឿងឧបភោគបរិភោគចែកជូនពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ដល់ខ្នងផ្ទះ

2022/10/09 11:57:03 pm        671

កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចុះចែកជូនគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងកំពុងត្រូវស្បៀងអាហារជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ ដល់ខ្នងផ្ទះ។

នៅថ្ងៃទី៩ខែតុលា ឆ្នាំ២០២២, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ដឹកនាំសហការីចែកជូន គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ចំនួន៣០គ្រួសារ។

ក្នុងឱកាសនោះដែរលោក លើកឡើងថា អំណោយទាំងអស់នេះ គឺជាអំណោយរបស់សប្បុរសជន​រួមគ្នា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ​ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុង​ត្រូវការ​ជាចាំបាច់នូវគ្រឿង​ ឧបភោគបរិភោគ ដើម្បីជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោកបន្តថា បើទោះបីជាស្បៀងអាហារដែលទទួល បានមិនអាចជួយជីវភាពទាំងស្រុងក៏ពិតមែន, ប៉ុន្តែក៏អាចសម្រាលដល់ការលំបាកបានមួយគ្រាផងដែរ។ ហើយការចូលរួម​ជួយគ្នា​ក្នុងគ្រា​ក្រលំបាក​នេះ ​គឺកិច្ចការងារចំបាច់បំផុត ​ដែលប្រមុខរាជរដ្ឋាភិបាល តែងតែ មានប្រសាសន៍​លើក​ឡើង​គ្រប់ទីកន្លែង ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់បំផុត ដោយមិនទុកឲ្យ ប្រជាពលរដ្ឋ​ណាម្នាក់អត់ស្បៀងអាហារមិនមានការជួយជ្រោមជ្រែងពីអាជ្ញាធរនោះឡើយ។ ​ទាំងអស់នេះ បាន​ឆ្លុះបញ្ចាំង​ពីការយកចិត្តទុកដាក់​ គិតគូរ​ពីសុខទុក្ខរបស់បងប្អូន​ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយ​មិន​រើសអើង​ជាតិសាសន៍ និងនិន្នាការនយោបាយ។

លោកបន្ថែមថា ​ក្រៅអំណោយចែកជូន ​ប្រជាពលរដ្ឋ ​ដល់ខ្នងផ្ទះនៅពេលនេះ ​សប្បុរសជន ក៏ផ្តល់​ជូនអង្ករដល់គណៈកម្មការគ្រប់គ្រង់គ្រោះ ​មហន្តរាយខេត្តកំពង់ធំ ​ចំនួន៦តោន ដើម្បីទុកសម្រាប់សកម្មភាពអាជ្ញាធរចុះជួយប្រពលរដ្ឋដែលខ្វះខាតបន្តទៀត។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ ​លោកសូមថ្លែងអំណរគុណ​ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា ស្ដែង​ឲ្យឃើញអំពីការ​គិតគូរ ​និងក្តីអាណិតស្រលាញ់ ​ចំពោះជនរួមជាតិ ​ដោយឈរលើបុព្វហេតុជាតិ សាមគ្គី​ជាធ្លុងមួយ ​ដោយស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈ ​ដែលប្រទេសជាតិកំពុង ជួប​ប្រទះ​គ្រោះទឹកជំនន់ ​និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ ​កំពុងជួយបញ្ហាប្រឈម ​សូមថែរក្សាសុខភាព ការពារ​ក្មេងតូចៗ ​កុំឲ្យមាន​គ្រោះថ្នាក់​ដោយសារលង់ទឹក ​និង​បាត់បង់អាយុជីវិតដោយ​សត្វអាច​សាហាវទិច ឬខាំជាដើម៕ 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        94
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm