ដំណាំស្រូវជាង២ម៉ឺនហិកតា ក្នុងខេត្ត៣ គ្រោងស្តារឡើងវិញក្រោយខូចខាតដោយទឹកជំនន់

2022/10/10 02:26:00 am        619

បន្ទាយមានជ័យ៖ ក្នុងដំណើរបេសកកម្មបន្ទាន់តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជុំវិញការស្តារដំណាំស្រូវខូចខាតដោយទឹកជំនន់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ចាប់បានជួបពិភាក្សាជាមួយអាជ្ញាធរ និងមន្ទីរជំនាញតាមបណ្តាខេត្តជាប់បឹងទន្លេសាប រួមមាន៖ កំពង់ធំ បន្ទាយមានជ័យ និងសៀមរាប។

ក្នុងបេសកកម្មបន្ទាន់នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា តបតាមអនុសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយសារសំឡេងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំដែលខូចខាតដោយទឹកជំនន់ គឺចាំ​បាច់ត្រូវធ្វើការប្រមូលទិន្នន័យ និងភាពជាក់ស្តែងនៃការបង្កបង្កើន​ផលរបស់ប្រជាកសិករ​ក្នុងគ្រួសារនីមួយៗ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ថ្លែងថា បេសកកម្មនាពេលនេះ ត្រូវផ្តោតសំខាន់លើចំណុចសំខាន់ពីរ រួមមាន៖ ទី១ត្រូវស្រង់ទិន្នន័យពីការផលប៉ះពាល់ដំណាំរបស់ប្រជាកសិករ និងទី២ ពិនិត្យអំពី​លទ្ធភាព​លើផ្ទៃដីរបស់ប្រជាពលរដ្ឋដែលអាចបង្កបង្កើនផលអាស្រ័យទៅតាមភូមិសាស្រ្តដី និងប្រភពទឹកធានាដល់ការស្រោចស្រព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់មន្ទីរកសិកម្មខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ចាំបាច់​ត្រូវសហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេល​ស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។

យ៉ាងណាមិញឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណា ក៏ត្រូវ​​សិក្សា​អំពីការស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករណា​ដែលទឹកជំនន់បានស្រកឱ្យចាប់ផ្ដើម​ស្តារមុនគេ ដើម្បី​ធានាជីវភាពរបស់បងប្អូនប្រជាកសិករមិនប៉ះពាល់ធ្ងន់ធ្ងរជាងនេះ។

តាមរយៈបេសកកម្មមួយថ្ងៃក្នុងខេត្ត៣ ក្នុងនោះ ខេត្តកំពង់ធំគ្រោង នឹងស្តារឡើងវិញ​ដែល​ខូចខាតទំហំ ៩ពាន់ហិកតា ស្មើនឹងជាង ១ម៉ឺនគ្រួសារ ។ ខេត្តសៀមរាបមានដំណាំស្រូវ ប៉ះពាល់ ៣២,៤៦៥ហិកតា ស្មើនឹង ២៥,៦២៣គ្រួសារ ដោយដំណាំស្រូវខូចខាតមាន ២,៧៨៣ហិកតា ខណៈទំហំការខូចខាតនេះគ្រោងធ្វើការស្តារឡើងជំហានដំបូង ១,៥០០ហិកតា ខណៈខេត្តបន្ទាយមានជ័យ ស្រូវដែលគ្រោងស្តារមាន ១៥,០០០ហិកតា ៕

អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        98
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        129
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm