កម្ពុជា​បញ្ចប់​ភារកិច្ច​ប្រកួត​ជម្រុះ​ពាន​ AFC U17 ​ដោយ​រក​បាន ៣​ពិន្ទុ​

2022/10/10 04:29:57 pm        114

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៧​ឆ្នាំ​កម្ពុជាបាន​បញ្ច​ប់​បេសកកម្ម​លើទឹក​ដី​អូស្ដ្រាលី ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​អាស៊ី​ AFC U17 Asian Cup 2023 ​ហើយដោយ​រកបាន ៣​ពិន្ទុ​ប៉ុណ្ណោះ ក្រោយ​ប្រកួត​បញ្ច​ប់ពូ​ល​ G ​បាន​យកឈ្នះ​ក្រុមយុវជន​ U17 ​កោះ​ម៉ា​រី​អាណា​ខាងជើង ៤-០។​

​ជំនួប​បង្គ្រប់កិច្ច​នេះក្រុម​គោព្រៃ​ជំទង់​កម្ពុជា បាន​បើក​ការ​នាំមុខ​ក្រុមយុវជន​កោះ​ម៉ា​រី​អាណា​ខាងជើង ៣-០ នៅ​វគ្គ​ទី​១ មុន​បន្ថែម ១​គ្រាប់​ទៀតនៅ​វគ្គ​ទី​២។ នេះ​គឺជា​ជ័យជម្នះ​តែ ១​គត់ក្នុងចំណោម ៣​ប្រកួត​នៃ​ពូ​ល​ G ​សម្រាប់​បេសកកម្ម​មួយ​នេះ បន្ទាប់ពី ២​ប្រកួត​ដំបូងបាន​ចាញ់​ក្រុមយុវជន​ចិន ៩-០ និង​ចាញ់​ម្ចាស់ផ្ទះ​អូស្ដ្រាលី ១០-០។​ ​យ៉ាងណាមិញ​ក្នុងនាម​ក្រុមការងារ​ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា តាមរយៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​សម្ដែង​ការ​អរគុណ​ដល់​អ្នកគាំទ្រដែល​តែង​គាំទ្រ និង​លើកទឹកចិត្ត​កីឡាករ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ដ្រាលី ដែល​បានធ្វើ​ដំណើរ​ពី​ចម្ងាយដើម្បី​ចូលរួម​ទស្សនា និង​គាំទ្រ​លើកទឹកចិត្ត​ផ្ទាល់​ដល់​ក្រុម​ជម្រើសជាតិ​ U17 ​កម្ពុជា។

​ក្នុង​ពូ​ល​ជាមួយ​ក្រុមយុវជន​កម្ពុជា​នេះដែរ ក្រុម​ម្ចាស់ផ្ទះ​ U17 ​អូស្ដ្រាលីបាន​ដឹក​ដៃ​គ្នា​ជាមួយ​ក្រុមយុវជន​ចិនឡើងទៅ​វគ្គ​បន្ដ ទោះបី​ប្រកួត​បញ្ច​ប់ពូ​លអូស្ដ្រាលីបាន​យកឈ្នះ​ចិន ៣-១ ក៏ដោយ។ អូស្ដ្រាលីបាន​ឈរ​កំពូល​តារាងដោយ​រកបាន ៩​ពិន្ទុ​ពេញ ខណៈ​ចិនបាន​ឡើង​វគ្គ​បន្ដក្នុងនាម​ក្រុម​លេខ​២ ល្អ​ជាងគេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        166
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា

2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm