អៀរឡង់ខាងជើង៖ ក្រុមអាជ្ញាធរអៀរឡង់ខាងជើង បានព្យាយាមស្តាស្ថានការស្ងប់ស្ងាត់ឡើងវិញ ក្រោយក្រុមយុវជនប្រូតេស្តង់ និងកាតូលិកនៅក្នុងទីក្រុងបែលហ្វាស់ចោលដុំឥដ្ឋ កាំជ្រួច និងគ្រាប់បែកសាំងមកលើក្រុមនគរបាល និងមកលើគ្នាទៅវិញទៅមក។

វាបានក្លាយជាការបំផ្លិចបំផ្លាញដ៏អាក្រក់បំផុតមួយ អំឡុងអំពើហិង្សារយៈពេល ១សប្ដាហ៍នៅក្នុងតំបន់មួយនេះ ជាកន្លែងដែលការបញ្ចប់សមាជិកភាពសហភាពអឺរ៉ុប របស់ចក្រភពអង់គ្លេស ធ្វើឱ្យតុល្យភាពនយោបាយមិនសូវស្រួល។ ក្រុមយុវជនដែលរួមទាំងក្មេងអាយុ ១២ និង ១៣ឆ្នាំបានប៉ះទង្គិចគ្នានៅតាមជញ្ជាំងបេតុងសន្តិភាព ស្ថិតនៅភាគខាងលិចទីក្រុងបេលហ្វាស់ ដែលបែងចែកតំបន់ជនប្រូតេស្តង់អង់គ្លេស និងអ្នកជាតិនិយមអៀរឡង់។
ក្រុមនគរបាលបានបាញ់គ្រាប់កាំភ្លើងជ័រទៅលើក្រុមយុវជន ហើយរថយន្តក្រុងមួយគ្រឿងដែលត្រូវបានចោរលួចរងការដុតបំផ្លាញ។ គួរឲ្យដឹងថា អៀរឡង់ខាងជើងតែងតែកើតមានអំពើហិង្សាតាមដងផ្លូវ ចាប់តាំងពីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩៨ ក្រោយការបង្ហូរឈាមគ្នារវាងជនកាតូលិក និងប្រូតេស្តង់អស់រយៈពេលជាច្រើនទសវត្សរ៍ ដែលបានសម្លាប់មនុស្សជាង ៣ពាន់នាក់៕
អត្ថបទ៖ សារ៉ាត់