កីឡាករ​គាំទ្រ​ការ​បន្ថែម​ឧបសគ្គ​ក្នុង​ព្រឹត្តិការណ៍​ Enduro Cross ​វគ្គ​ទី​២ ចុងខែ​នេះ​

2022/10/10 05:01:40 pm        117

​ប្រណាំង​ម៉ូតូ៖ ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​ត្រៃ​ដណ្ដើម​ជើងឯក​ឆ្នាំ​២០២២ វគ្គ​ទី​២ ឬ​ Enduro Cross Challenge Championship Round 2 Series 2022 ​នឹងធ្វើ​ឡើង​នា​ថ្ងៃទី​២៩ ខែតុលា​ខាងមុខនៅ​ទីលាន​សន្ដិភាព ក្បែរ​គល់ស្ពាន​ព្រែក​ព្នៅ ជាមួយ​ការបន្ថែម​នូវ​ឧបសគ្គ​មួយចំនួន ក្នុង​ផ្លូវ​ប្រណាំងដែល​ទទួល​បានការ​សាទរ​ទាំងស្រុង​ពី​សំណាក់​កីឡាករ​ចូលរួម។​

​លោក ពេជ្រ សុខា អ្នក​ផ្ដួចផ្ដើម​គំនិត​រៀបចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា ដោយសារ​មានការ​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រុមហ៊ុន​ដៃគូ និង​មានការ​គាំទ្រ​ពី​កីឡាករ ទើប​ជំរុញ​ឲ្យ​មាន​ព្រឹត្តិការណ៍​វគ្គ​ទី​២ កើតឡើង​នាពេល​ឆាប់ៗ​ខាងមុខ ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​ម៉ូតូ​ត្រៃ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ឈានទៅរក​ការប្រកួតប្រជែង​លើ​ឆាក​អន្ដរជាតិ។ រីឯ​លោក នួន ឧ​ត្ត​ម តំណាង​ក្រុមហ៊ុន​ DUNLOP ​ក៏បាន​សម្ដែង​ការគាំទ្រ​ពេញទំហឹង ចំពោះ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​ផងដែរ។​ ​ដោយឡែក​តំណាង​ក្លិប ពិសេស​កីឡាករ​ដែល​បាន​ចុះឈ្មោះ​រួចរាល់ ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ Enduro Cross challenge Championship 2022 ​វគ្គ​ទី​២ ចុងខែ​នេះបាន​សម្ដែង​សេចក្ដី​រីករាយ ដែល​កម្មវិធី​នេះ​ហៀបនឹង​កើតឡើង​ជាថ្មី ពិសេស​ការបន្ថែម​នូវ​ឧបសគ្គ​លើផ្លូវ​ប្រណាំង ដែលជា​បច្ច័យ​ដ៏​ល្អ​សម្រាប់​កីឡាករក្នុងការ​ខិតខំ និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមសម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ។​

​គួរ​ដឹងថា ព្រឹត្តិការណ៍​ Enduro Cross challenge Championship 2022 ​វគ្គ​ទី​១ បានរៀបចំ​កាលពី​ចុងខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ ដោយមាន​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិ​ជាង ១០០​នាក់​ចូលរួម។ ប៉ុន្ដែ​វគ្គ​ទី​២ នេះ គណៈកម្មការ​រៀបចំ​មាន​សុទិដ្ឋិនិយម​ថា នឹងមាន​អ្នកចូលរួម​ច្រើនមិន​ចាញ់​វគ្គ​ទី​១ ឡើយ ដ្បិត​មកទល់ពេលនេះមាន​កីឡាករ​ប្រមាណ ៥០% ហើយដែល​បាន​ចុះឈ្មោះ​រួចរាល់ ខណៈ​ការចុះឈ្មោះនឹង​បន្ដ​ទទួល​ពាក្យរហូតដល់ ១​ថ្ងៃមុន​ការប្រកួត​ចាប់ផ្ដើម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ពេជ្រ សុខា បន្ទាប់ពី​លោក​បានរៀបចំ​នូវ​ការប្រកួត​សម​ទីលានកាលពី​ល្ងាច​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០២២ ម្សិលមិញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm