សេត​វិមាន​និយាយថា ​គ្មាន​ការបង្ហាញ​សញ្ញា​ណាមួយ​ដែល​រុស្ស៊ីនឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​ទេ

2022/10/10 05:18:48 pm        345

​អាមេរិក៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​អាមេរិក​លោក John Kirby បាន​ប្រាប់​សារព័ត៌មាន ABC News កាលពី​ថ្ងៃអាទិត្យ​ថា សេត​វិមាន​ពុំបាន​មើល​ឃើញ​សញ្ញា​ថ្មី​ណាមួយ​ដែល​ថា រុស្ស៊ី​នឹង​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នៅ​អ៊ុយ​ក្រែ​ន​នោះទេ​។ ​លោក​ប្រធានាធិបតី Joe Biden កាលពី​សប្ដាហ៍​មុន បាន​ព្រមាន​ពី​ការ​គំរាម​ដោយ​ផ្ទាល់​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​។​

លោក Kirby បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ថា យើង​ពុំបាន​មើល​ឃើញ​ពី​សុចនាករណ៍​ថា លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin បានសម្រេច​ចិត្ត​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ឬ​បាន​ធ្វើ​អ្វី​ដែល​នាំទៅ​កាន់តែ​ជិត​ការសម្រេចចិត្ត​បង្កើត​ដំណើរ​ការណ៍​នោះ​ទេ។ លោក Putin ពុំបាន​គំរាម​លោក​ខាង​លិច ឬ​អ៊ុយ​ក្រែ​ន​ដោយ​ការវាយប្រហារ​អាវុធ​នុយ​ក្លេ​អ៊ែរ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា រុស្ស៊ី​នឹង​ការពារ​ដែនដី​របស់​ខ្លួនរួម​ទាំង​អតីត​តំបន់​ទាំង​៤ ​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ដាក់​បញ្ចូល​ជាមួយ​សហព័ន្ធ​រុស្ស៊ី​កាលពី​សប្ដាហ៍​មុន ដោយ​មិន​អាច​ឲ្យ​យើង​មិន​គិត​បាន​ឡើយ​។

​ការ​អត្ថាធិប្បាយ​នោះ​បាន​ធ្វើ​ឱ្យ​មាន​រលក​នៃ​ការភ័យខ្លាច​នៅ​លោកខាងលិច អំពី​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ដែល​ជំរុញ​ឲ្យ​បណ្ដា​អតីត​មេដឹកនាំ​យោធា​ពិភាក្សា​ អំពី​ការវាយប្រហារ​ដ៏​មាន​សក្តានុពល​របស់​អង្គការ​ណា​តូ​លើ​ប្រទេស​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Vlodimir Zelenskyy បាន​អំពាវ​នាវ​ឱ្យ​មាន​ការវាយប្រហារ​ជាមុន​លើ​ទីក្រុង Moscow ហើយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Antony Blinken បាន​គំរាម​រុស្ស៊ី​ពី​ផលវិបាក​គួរ​ឱ្យ​រន្ធត់ ប្រសិនបើ​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរមែន​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm