គូព្រេង​មិន​ព្រ័ត្រ អង់គ្លេស ​និង​អ៊ីតាលី​ចាប់ឆ្នោត​ក្នុង​ពូ​ល​ជាមួយគ្នា​នៅ​វគ្គ​ជំ​រុះ Euro 2024

2022/10/10 05:26:19 pm        125

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អង់គ្លេស​ដែលជា​ជើងឯក​រង​ពានរង្វាន់​ទ្វីបអឺរ៉ុប ជាថ្មី​ម្តងទៀត​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​អឺរ៉ុប​អ៊ីតាលី​នៅ​វគ្គ​ជំ​រុះ Euro 2024 ដែល​នឹង​រៀបចំ​នៅ​ប្រទេស​អាល្លឺម៉ង់​។ ​​ការចាប់​ឆ្នោត​ដែល​រៀន​ចំ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ អ៊ីតាលី​ដែល​បាន​យកឈ្នះ​អង់គ្លេស​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ដោយ​បាល់ ១១ម៉ែត្រ​កាត់សេចក្តី និង​ជា​ក្រុម​ក្នុង​ពូ​ល​ជាមួយគ្នា​ដែរ​នៅ UEFA Nations League ត្រូវ​ស្ថិតក្នុង​ពូ​ល C ជាមួយនឹង​អ៊ុយ​ក្រែ​ន ម៉ា​សេ​ដ្វា​ន់​ខាងជើង និង​ម៉ា​ល់តា​។

​​ក្រុម​ទាំងពីរ​មាន​អនុស្សាវរីយ៍​ជូរចត់​ជាមួយគ្នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​អង់គ្លេស​តែងតែ​ជួបនឹង​លទ្ធផល​មិនល្អ​។ ​​ចំណែក​អ៊ីតាលី​ក៏​នឹងត្រូវ​ជួប​ជាមួយ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ដែល​ធ្លាប់បាន​ទំលាក់​អ៊ីតាលី​ពី​វគ្គ Play-Off ដែល​ធ្វើឱ្យ​ក្រុម​របស់លោក Roberto Mancini ខកខាន​មិនបាន​ចូលរួម​ការប្រកួត World Cup 2022 ឆ្នាំនេះ​។ ​​សម្រាប់​លទ្ធផល​ការចាប់​ឆ្នោត​ផ្សេងទៀត​មានដូចជា បារាំង​ស្ថិតក្នុង​ពូ​ល B ជាមួយ​ហូ​ឡង់ សាធារណរដ្ឋ​អៀក​ឡង់ ក្រិ​ក និង​ស៊ី​ប្រា​ល់តា​។ ពូ​ល A អេ​ស្ប៉ា​ញ ស្កុ​ត​ឡេ​ន ន័​រវេ​ស ហ្ស​ក​ហ្ស៊ី និង កោះ​ស៊ី​ប​។ ពូ​ល D ក្រូ​អាស៊ី វែ​ល អា​មេ​នី ទួ​ក​គី និង​ឡេ​តូ​នី​។ ពូ​ល E ប៉ូឡូញ ឆែក អាល់​បា​នី ហ្វា​រូ​អ៊ី​ស្លង់ និង​ម៉ូ​ល​ដាវី​។

ពូ​ល F មាន​ប៊ែ​ល​ហ្ស៊ិ​ក អូទ្រីស ស៊ុយអែត អា​ស៊ែ​បៃ​សង់ និង​អេ​ស្តូ​នី​។ ពូ​ល G មាន​ហុង​គ្រី ស៊ែ​ប ម៉ុង​តេ​ណេ​ក្រូ ប៊ុល​ហ្ការី និង​លី​ទុយ​អា​នី​។ ពូ​ល H មាន​ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ ស្លូ​វេ​នី កា​ហ្សា​ក់​ស្ថាន អៀក​ឡង់​ខាងជើង និង​សាន់​ម៉ា​រី​ណូ​។ ពូ​ល I ស្វីស អ៊ីស្រាអែល រ៉ូ​ម៉ា​នី កូ​សូ​វ៉ូ បេឡា​រុស និង​អង់​ដូ​រ៉ា​។ ពូ​ល J ព័រទុយហ្កាល់ បូ​ស្នៀ អ៊ី​ស្លង់ លុច​ហ្សាំ​បួរ ស្លូ​វ៉ា​គី និង​លិច​ស៊ែ​ន​ស្តែ​ន​។ ​ការប្រកួត​វគ្គ​ជម្រុះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៣ ខែមីនា​ឆ្នាំក្រោយ​បញ្ចប់​នៅ​ថ្ងៃទី២១ ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ដដែល​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        167
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        174
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm