Ronaldo រកបាន​គ្រាប់​ទី​៧០០ ឲ្យ​ក្លិប​អាជីព និង​ជា​គ្រាប់​ដំបូង​រដូវ​​កាល​នេះ​នៅ Premier League

2022/10/10 06:05:03 pm        91

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ព័រទុយហ្កាល់ Cristiano Ronaldo ទីបំផុត​រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ English Premier League រដូវ​កាល​នេះ​ស្របពេល Manchester United វាយបក​យកឈ្នះ Everton ២-១ នៅ Goodison Park​។

​​ក្រុម​របស់ Frank Lampard បាន​បើក​ការនាំ​មុខមុន​នៅ​នាទី​ទី៥ ដោយ Alex Iwobi មុនពេល​ដែល Antony Santos ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​នៅ​នាទី​ទី១៥ ដែលជា​គ្រាប់​ទី៣ របស់ខ្លួន​រដូវ​កាល​នេះ​។ ​​Anthony Martial ដែល​ចាប់ផ្តើម ១១នាក់​ដំបូង​ប្រកួត​នេះ​ក៏ត្រូវ​ផ្លាស់ប្តូរ​ចេញ​វិញ​ត្រឹម​នាទី​ទី២៩ ដោយសារ​របួស ធ្វើឱ្យ Cristiano Ronaldo ចូល​ជំនួស​។ ​​កីឡាករ​វ័យ ៣៧ឆ្នាំ​រូបនេះ​ក៏​រកបាន​គ្រាប់​បាល់​ដំបូង​របស់ខ្លួន​នៅ Goodison Park រាប់​តាំងពី​ឆ្នាំ២០០៥ និង​ជា​គ្រាប់​បាល់​ជ័យជំនះ ២-១ លើ Everton ផងដែរ​។ ​​នេះ​ជា​គ្រាប់​បាល់​ទី៧០០ សម្រាប់​ក្លិប​អាជីព​របស់ Cristiano Ronaldo តាំងពី​ចាប់ផ្តើម​អាជីព​ដំបូង​ជាមួយ Sporting Lisbon នៅ​ឆ្នាំ២០០២ Manchester United, Real Madrid, Juventus និង​ត្រលប់មក Manchester United ម្តងទៀត​។ ​​បី​ពិន្ទុ​នេះ​ធ្វើឱ្យ​ក្រុម​របស់លោក Erik ten Hag ឡើងមក​លេខ៥ មាន ១៥ពិន្ទុ​តាម​ពីក្រោយ Chelsea ១ពិន្ទុ​។

​​ចំណែក​មួយ​ប្រកួត​ទៀត​ក្រុម​កំពូល​តារាង Arsenal នៅតែ​បន្ត​ឈរ​កំពូល​តារាង​ដដែល ​ក្រោយ​យកឈ្នះ​ហង្ស​ក្រហម Liverpool ៣-២​។ ​​Gabriel Martinelli បើក​ការ​នាំមុខ​ឱ្យ Arsenal ត្រឹម​វិនាទី​ទី៥៨ ប៉ុណ្ណោះ មុនពេល​ដែល Darwin Nunez តាម​ស្មើ​វិញ​នៅ​នាទី​ទី៣៤​។ ​​Bukayo Saka ជា​អ្នក​ស៊ុត​នាំមុខ​ឱ្យ Arsenal ជាថ្មី​តែ Roberto Firmino ក៏​តាម​ស្មើ​ឱ្យ Liverpool ម្តងទៀត​មុនពេល​ដែល Saka ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​សម្រេច​បី​ពិន្ទុ​ឱ្យ Arsenal បន្ត​នាំមុខ Manchester City ១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm